ជិះម៉ូ​តូ​​បុក​​រថ​យ​ន្ត​​ស្លាប់​​ម្នាក់​ របួស​​ម្នាក់ ​​នៅ​​ខេត្ត​កំ​ពត​

ខេត្តកំពត៖ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់ បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែក​អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​រងរបួស នៅក្នុង​ហេតុ​កា​រ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង៣ និង ៣០នាទី ថ្ងៃទី២៩ មករា នេះ នៅ​ម្ដុំ​ផ្លូវបំបែក ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំ​ពត ខេត្តកំពត។

សា​ក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ​មួយគ្រឿង គ្មាន​ស្លាក​លេខ បាន​បើក​យ៉ាង​លឿន ក្នុ​ង​ទិ​ស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មកដល់​ចំណុច​ខាងលើ ក៍មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​គ្មាន​ស្លាក​លេខ​មួយគ្រឿង បើក​ក្នុងទិសដៅ​ប​ញ្ច្រា​ស​​គ្នា បុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ផ្លោង មក​បុក​រថយន្ត​ស្លាប់ភ្លាមៗ ។ ចំណែក​អ្នកបើករថយន្ត​បាន​រងរបួស ហើយ​បាន​បើ​ក​​ទា្វរ​រថយន្ត​គេច​បាត់ស្រមោល។

ស​មត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​រហូតដល់​ស្លាប់​នោះ​ឈ្មោះ សិ​ដ្ឋ ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​សំរោង​ខាងត្បូង ឃុំ​សំរោង ស្រុក​ទឹ​កឈូ ខេត្តកំពត។ ក្រោយពេល​កើតហេតុ បាន​នាំយក​រថយន្ត និង ម៉ូតូ​ទៅ​រក្សាទុក អធិការដ្ឋាន​នគរបាល ក្រុង​កំពត ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោ​យ​ រី ឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *