ជិះរថយន្តទៅលេងផ្ទះបងប្អូន ត្រូវក្រុមចោរភ្ជង់ប្លន់យកកាបូប អស់រាប់ពាន់ដុល្លា

ភ្នំពេញ ៖ ជនសង្ស័យជាក្រុមចោរ មានគ្នា ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសាគីស្មាស់ ពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រើអាវុធខ្លី ២ដើម មិនស្គាល់ម៉ាក បានចូលទៅ ភ្ជុងប្លន់យកកាបូប ពីស្ត្រីជាគ្រូបង្រៀន នៅចំនុចមុខផ្ទះ លេខ១៦១D ផ្លូវលេខ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយសកម្មភាពប្លន់នេះ ត្រូវបានថតដោយ កាមេរ៉ាសុវត្ថិភាព នៅមុខផ្ទះ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៦។
ភិនភាគជនសង្ស័យ រាងធាត់សំបុរខ្មៅ កំពស់ ១.៦២ ម៉ែត្រ ពាក់អាវយឺតដៃវែង ពណ៌ខ្មៅលាយស ខោពណ៌ខ្មៅ ពាក់មួកកន្តិបពណ៌ក្រហម និងម្នាក់ទៀតរាងស្គម ជាអ្នកបើកម៉ូតូ។ ដោយឡែក ជនរងគ្រោះឈ្មោះ ខៀវ កណ្ណិកា ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយសំភារះដែលបាត់បង់ ទូរស័ព្ទមួយគ្រឿង លុយចំនួន ២០០០ដុល្លា និងសំភារះមួយចំនួន។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្ត ចេញពីផ្ទះ តាមផ្លូវសហព័ន្ធរុស្សី បត់ឡើងមកផ្លូវលេខ៥៩៨ បំណងមកលេងបងប្អូន នៅចំនុចកើតហេតុ ពេលមកដល់ បានចុះពីរថយន្ត ដើរចូលផ្ទះ ស្រាប់តែមាន ជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ស៊ុយសុគីស្មាស់ ពណ៍ខ្មៅ មិនចាំស្លាកលេខ បានដកកាំភ្លើង ភ្ជុងជនរងគ្រោះ យកកាបូបលុយ ហើយជនសង្ស័យ បានឡើងជិះម៉ូតូ រួចបានបាញ់ មួយគ្រាប់ឡើងលើ ជិះគេចខ្លួនបាត់តែម្តង ៕

IMG-07

Loading...

Leave a Reply

Your email address will not be published. Required fields are marked *