ជិះរថយន្តទំនើប ចូលចាក់សាំងឲ្យលុយសែន ២០ដុល្លារ ១សន្លឹក

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១២ និង៥៣នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ស្ថិតនៅ ក្នុងភូមិ បាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ មានរថយន្ត លុច្សស៊ីស្ស RX330 បានចូលមកចាក់សាំង ចំនួន៦០ដុល្លារ ដោយបន្លំ លុយក្រដាស ២០ដុល្លារ ក្លែងក្លាយ ១សន្លឹក។

បើតាមការអះអាងពីបុគ្គលិកផ្នែកចាក់សាំង រថយន្តពេលយប់ ឈ្មោះ ភួន ភីន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិកើតហេតុ ខាងលើនេះ បានប្រាប់ អោយដឹងថា មុនកើតហេតុមាន ម៉ូតូ ២គ្រឿង ចូលចាក់សាំង រហូតចាករួច រាល់ទើបមាន រថយន្តលុច្ស ស៊ិស្ស RX330 ពណ៌ស្ក ពាក ស្លាកលេខ ភ្នំពេញ 2Z-3229 បានចូល មកចាកសាំង ចំនួន៦០ដុល្លា ដោយបន្លំលុយ ក្រដាស ២០ដុល្លាក្លែងក្លាយ ១សន្លឹក។

ឈ្មោះ ភួន ភីនបន្តថា នៅក្នុងរថយន្តនោះមានគ្នា២នាក់ ធ្វើសកម្មភាព ដោយបានហូត លុយក្នុង ហោប៉ាវខោ ទៅ វិញទៅមក ដោយធ្វើ អោយគាត់ភ្លេច មើលប្រាក់លុះចាក់សាំង គ្រប់ចំនួន ហើយ ទើបគេបាន ហុចលុយ មកដោយ ក្នុងនោះមាន លុយក្រដាស់ ២០ដុល្លារ ចំនួន៣សន្លឹក ដោយយក ក្រដាស់ក្លែងក្លាយ ដាក់នៅកណ្តាល ១សន្លឹក ក្រដាស់ ប្រាក់ពិត ប្រាកដនៅលើ និងក្រោម ហើយភ្លាមគេ ក៏ស្ទុះឡើង រថយន្តតែម្តង ក៏បើកគេចភ្លាមៗ។

បុគ្គលិកបន្តថា ភ្លាមនោះខ្លួនក៏បានរត់តាមឃាត់រថយន្តខាងលើដែរ តែមិនព្រមឈប់ សោះ រហូតក្រុម ម៉ូតូឌុបតាម ពីក្រោយ រថយន្ត និងតាមទាន់តែ រថយន្តនោះមិនព្រមឈប់ គឺបើក កាន់តែលឿន ឡើង ។ ក្រោយពីកើតហេតុ ឈ្មោះ ភួន ភីន ជាបុគ្គលិក ក៏បានមក រាយការណ៍ ប្រាប់អ្នក គ្រប់គ្រង តែម្តង លុះព្រឹក ឡើងទើប អ្នកគ្រប់គ្រង ទៅដាក់ពាក្យ បណ្តឹងអោយ សមត្ថកិច្ច ជួយអន្តរាគមន៍៕

fake money 2

fake money 1

fake money

Loading...

Leave a Reply

Your email address will not be published. Required fields are marked *