ជិះរថយន្តស្លាកលេខ ខ.ម បាញ់ប្រហារ ទៅលើអ្នកបើកគោយន្តបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ នៅក្នុងក្រុមហ៊ុន HLH

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋអ្នករកស៊ីដឹកឈើដុលម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀនបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណ:ដែលកំពុងតែបើកគោយន្តដឹកឈើដុលហើយក៏មានការបាញ់ប្រហារពីខ្មាន់កាំភ្លើងមួយក្រុម បើករថយន្តកាម៉ារី គូទស្វិត ពាក់ស្លាកលេខ ខ.ម មិនស្គាល់អត្តសញ្ញាណ។

ហេតុការណ៍បាញ់ប្រហាបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុន HLH. ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ បានបញ្ជាក់ថា ជនរងគ្រោះដែលខ្មាន់កំាភ្លើងបាញ់បណ្តាលអោយស្លាប់នោះមានឈ្មោះ រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង (បានស្លាប់) និងម្នាក់ទទៀតឈ្មោះ ធី ចាន់ណា អាយុ ៣២ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីម៉ុម ស្រុកថ្ពងខេត្តកំពង់ស្ពឺ(រងរបួស)។

តាមប្រភពព័ត៌មានបានបង្ហើបអោយដឹងថានៅមុនពេលកើតហេតុនោះ ជនរងគ្រោះទំាង២នាក់ខាងលើបានដឹកឈើដុលនៅលើគោយន្តហើយឆ្លងកាត់នៅក្នុងក្រុមហ៊ុនHLH ហើយក៏ស្រាប់តែក្រុមខ្មាន់កំាភ្លើងបានស្ទាក់ហើយអ្នកបើកគោយន្តមិនបានឈប់នោះទេ ក៏ស្រាប់តែឮស្នូរគ្រាប់កំាភ្លើងជាច្រើនគ្រាប់បណ្តាលអោយយុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសរួចខ្មាន់កំាភ្លើបានបើករថយន្តរត់គេចបាត់ស្តមោល។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានការបាញ់ប្រហារនេះ កើតឡើងទេ ដោយកំពុងធ្វើការស្រាវជ្រាវសិន៕ មណ្ឌលច្បារមន

Loading...