ជិះ​ម៉ូតូឌុប​កូនតូចៗ ៣​នាក់ តាម​ទាន់​ប្តី​ដឹក​ស្រីក្មេង វាយ​កញ្ចក់​ឡាន​បែកខ្ទេច​

​ភ្នំពេញ ៖ ដោយ​សា​រ​ភ្លើង​​ប្រច័​ណ្ឌ ខឹង​​ប្តី​​មា​ន​ស្រី​​ថ្មី មិន​ជូ​ន​ខ្លួន​​ទៅ​​វត្ត នា​​ខែ​​ភ្ជុំបិ​ណ្ឌ ស្ត្រី​​ម្នាក់​​បាន​​វាយ ឡើ​ង​​ជាន់ និង​​ធាក់​​ក​ញ្ចក់​​រថ​យន្ត បុរស​​ជាប្តី​ពេ​​ល​កំពុង​​បើក​បរ បណ្តើរ​​ស្រី​ក្មេង បណ្តា​ល​ឱ្យ​​បែក​ខ្ទេច បង្ក​​ឲ្យ​មា​នកា​រ​ភ្ញា​ក់​ផ្អើល នៅ​លើ​ កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី មុខ​ច្រកចូល​មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៥​។

​រថយន្ត​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស ៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០៩ ២-៩០០៥ បើកបរ​ដោយ បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ រួម​ដំណើរ​ជាមួយ នារី​វ័យក្មេង​ម្នាក់ តែ​អំឡុងពេល​កើតហេតុ នារី​វ័យក្មេង​ម្នាក់​នោះ បាន​ចុះ​គេចខ្លួនបាត់ ហើយ​ចំណែក ខាង​ម៉ូតូ​ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-1995 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ដែល​អះអាងថា ខ្លួន​ជា​ប្រពន្ធ​របស់ បុរស​បើកបរ​រថយន្ត រួម​ដំណើរ​ជាមួយ កូនតូចៗ ៣​នាក់ ស្រី ២​នាក់ និង​ប្រុស​ម្នាក់ ។

​សាក្សី​បានឱ្យដឹងថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ បើក​ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​ម៉ូតូ ស្កុប​ពី បើកបរ​ដោយ​ស្ត្រី​កូន​៣ វ៉ា​ជែង​រថយន្ត ហើយ​កាក់​ឃាំង​ពីមុខ​រថយន្ត ចុះមក​វាយ​ឡើង​ជាន់ ធាក់​កញ្ចក់​រថយន្ត បណ្តាលឱ្យ​បែកខ្ទេច ហើយ​ស្រែក​ឡូរ​ឡា ផ្អើល​ពេញ​ដងផ្លូវ បង្កឱ្យមាន​ការភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍ ហើយ​អ្នកដំណើរ​ស្តាប់​យូរ​ទៅ ទើប​ដឹងថា ជា​ករណី​ប្រពន្ធ ខឹង​ប្តី​នាំ​ស្រីក្មេង មិន​នាំខ្លួន​ទៅ​វត្ត រហូតដល់​ប្រពន្ធ​តាម​ទាន់ កើត​មានរឿង​បែបនេះ​។

​តាមរយះ​ស្ត្រី​ជា​ប្រពន្ធ ដែល​ស្រែក​ឡូរ​ឡា នៅ​កន្លែងកើតហេតុ ធ្វើឱ្យ​អ្នកដំណើរ​តាមផ្លូវ សង្ស័យថា រឿង​ស្នេហា​ត្រីកោណ អាច​កុហក​ប្រពន្ធ ថា​ជាប់រវល់​នេះ រវល់​នោះ ហើយ​លួច​ទៅ​ដឹក​ស្រីក្មេង ដើរលេង​ទៅវិញ ទោះជា​ស្ត្រី​ជា​ប្រពន្ធ ស្នើរ​សុំឱ្យ​ឌុប​ជូនទៅ​វត្ត នា​រដូវ​កាល​ភ្ជុំ​កាន់បិណ្ឌ ក៏​ប្តី​ជាប់រវល់ រហូតដល់​តាម​ទាន់ ជាន់​បែក​កញ្ចក់ រថយន្ត​ខ្ទេច ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន នាំ​អ្នក​ទាំង​២ ទៅធ្វើ​ការសាកសួរ និង​សម្របសម្រួល កុំឱ្យ​កើត​ហិង្សា រវាង​ប្តី​-​ប្រពន្ធ ដោយ៕

W@t-091010 W@t-091011

Loading...

Leave a Reply

Your email address will not be published. Required fields are marked *