ជិះ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ ហើយ​បុក​នគរបាល​ចរាចរណ៍​ដែល​ហៅ​ឈប់​ ត្រូវ​ចាប់ខ្លួន​

​ខេត្តកំពង់ចាមៈ​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពង់ចាម​នៅ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ បាន​បញ្ជូន​ខ្លួន​បុគ្គលិក​ធនាគារ​ អេ​អឹ​ម​ខេ​ ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ចាម​ដោយ​ចោទប្រកាន់​ពី​បទ​ រារាំង​សមត្ថកិច្ច​បង្ក​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ជិះ​ម៉ូតូ​បុក​នគរបាល​បណ្តាល​ឲ្យ​រង​របួស​កាលពី​វេលា​ម៉ោង​៨​ ព្រឹក​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​តាម​ផ្លូវជាតិ​លេខ​៧​ថ្មី​ ភូមិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​។​

​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ​ សេង​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សង្កែ​ពង​ ឃុំ​ស្រម៉​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ ជា​បុគ្គលិក​ធនាគារ​ អេ​ អឹ​ម​ ខេ​ ខេត្តកំពង់ចាម​។​
​រីឯ​នគរបាល​រង​របួស​ឈ្មោះ​ ហាវ​ ឈុ​ន​អ៊ី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ចាម​ រង​របួស​បែក​មាត់​ (​បបូរមាត់​ខាងក្នុង​ដេរ​ជា​ច្រើន​ថ្នេរ​)​ និង​របួស​ជើង​ខាងស្តាំ​។​

​លោក​ហាវ​ ឈុ​ន​អ៊ី​ (​ជន​រង​គ្រោះ​)​បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​បែន​ រ័​ត្ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ ក៏​ដូច​លោក​ប្រធាន​ការិយាល័យ​ចរាចរ​ផ្លូវគោក​ ជា​រៀងរាល់ថ្ងៃ​ នគរបាល​ចរាចរណ៍​បាន​ចេញ​ប្រតិបត្តិការ​សម្រួល​ចរាចរណ៍​ និង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ មិន​ថា​យប់​ ឬ​ពេល​ថ្ងៃ​។​

​លោក​ហាវ​ ឈុ​ន​អ៊ី​បាន​បន្ត​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ លោក​ និង​ក្រុមការងារ​បាន​មក​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ នៅ​ផ្លូវជាតិ​លេខ​៧​ថ្មី​ ស្ថិត​ក្នុងភូមិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​ នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ដដែល​ លោក​(​ជន​រង​គ្រោះ​)​បានឃើញ​បុរស​២​នាក់​ កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​ ១២៥​ សេរី​ឆ្នាំ​២០១០​ ពណ៌​ខ្មៅ​ ឌុ​ប​គ្នា​ ក្នុង​នោះ​អ្នកបើកបរ​បាន​ពាក់មួក​សុវត្ថិភាព​ តែ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​។​

ពេល​នោះ​នគរបាល​ រួមការ​ងារ​ជាមួយ​បាន​ផ្លុំ​កញ្ចែ​នៅ​ពីមុខ​ដើម្បី​ឲ្យ​អ្នកបើកបរ​ឈប់​(​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​)​ ពេល​ឃើញ​ដូច្នោះ​ អ្នកបើកបរ​ម៉ូតូ​បាន​បត់​ម៉ូតូ​ត្រឡប់​ទៅ​ក្រោយ​ ភ្លាម​នោះ​ លោក​(​ហាវ​ ឈុ​ន​អ៊ី​)​ បាន​ចេញ​មក​ធ្វើ​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់​ ស្រាប់តែ​ អ្នកបើកបរ​ម៉ូតូ​បន្ថែម​ល្បឿន​ទៅ​មុខ​បុក​លោក​ ដួល​បែក​មាត់​ និងរ​បួ​ដៃជើង​ ។​ ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជន​បង្ក​ឈ្មោះ​ សេង​ បញ្ញា​ និង​ម៉ូតូ​ជា​វត្ថុ​តាង​មក​ប្រគល់​ជូន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​បន្ត​។​

​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ សេង​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ វេលា​ម៉ោង​៦​ព្រឹក​ ខ្លួន​បា​ជិះ​ម៉ូតូឌុប​ឈ្មោះ​ ហែម​ ស៊ី​ណា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ជាមួយ​គ្នា​ចេញពីផ្ទះ​ដោយ​ពាក់មួក​សុវត្ថិភាព​ តែ​ម៉ូតូ​គ្មាន​កញ្ចក់​ មើល​ក្រោយ​ ។​ ពេល​មក​ដល់​កន្លែង​កើតហេតុ​ ក៏​ឃើញ​នគរបាល​ចរាចរណ៍​ម្នាក់​ឈរ​ពីមុខ​ ផ្លុំ​កញ្ចែ​ឲ្យ​ឈប់​ ពេល​នោះ​ខ្លួន​ក៏​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​ ក៏​ឃើញ​នគរបាល​ចរាចរណ៍​ម្នាក់​ទៀត​ឈរ​នៅ​ពីមុខ​ហៅ​ឲ្យ​ឈប់​ដែរ​ ។​ ពេល​នោះ​ ខ្លួន​ច្រឡំ​បន្ថែម​ល្បឿន​ហើយ​បុក​នគរបាល​នោះ​ដួល​នៅ​កន្លែង​កើតហេតុ​។​

​នៅ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ សមត្ថកិច្ច​បាន​បញ្ជូន​ខ្ល​យ​ន​ជនសង្ស័យ​ឈ្មោះ​សេង​ បញ្ញា​ និង​សំណុំរឿង​ទៅ​សាលាដំបូង​ ខេត្តកំពង់ចាម​ ហើយ​ត្រូវ​លោក​ហួត​ វុ​ទ្ធី​ ព្រះរាជអាជ្ញា​ និង​លោក​ ងួ​ន​ វុ​ទ្ធី​ ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្ល​យ​ន​បណ្តោះអាសន្ន​ដាក់​ក្នុង​ពន្ធនាគារ​រង់ចាំ​សវនាការ​វិនិច្ឆ័យ​ទោស​ ៕​ សុ​.​ ភ័​ណ្ឌ​

IMG-20141230-WA0003

IMG-20141230-WA0000

Loading...

Leave a Reply

Your email address will not be published. Required fields are marked *