ជិះ ​ម៉ូតូជែង​រថយន្តផុត បែរ​ធ្លាក់​ជង្ហុក ត្រូវ​រថយន្ត​កិន​ស្លាប់

ខេត្តកណ្តាល​៖ នារី​វ័យក្មេង​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជែង​រថយន្ត​១​គ្រឿង​ផុត​ទៅហើយ តែ​ធ្លាក់​ជង្ហុក​ដួល ក៏ត្រូវ​រថយន្ត​នៅ​ពីក្រោយ​កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នេះ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ពៅ ស្រី​វិ​ន អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​លិច សង្កាត់​ព្រែក​ហូ ក្រុង​តាខ្មៅ​។ មុនពេល​កើតហេតុ​ជន​រងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក Suzuki Let ពណ៌​ស គ្មាន​ស្លាក​លេខ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​ដល់​ចំណុចកើតហេតុ​ក៏​ជែង​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ ហើយក៏​វ៉ា​ក់​នឹង​ជង្ហុក​ដែលនៅពីមុខដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ ក៏ត្រូវ​រថយន្តដែល​បើក​ស្រប​ទិស​គ្នា​ពីក្រោយ​ កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ភ្លាមៗ​រថយន្ត​មិន​ស្គាល់​ម៉ាក​នោះបាន​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង ដឹក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ចំណែក​នារីរ​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួល​ ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

10_16_2015_09_38_20adasdasdas 10_16_2015_09_38_20adasdasdas12 12167552_925121814244145_512109629_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *