ជីករណ្តៅធ្វើផ្ទះប្រទះឃើញគ្រាប់មីនប្រឆាំងនិងមនុស្ស១គ្រាប់នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ គ្រាប់មីនមួយគ្រាប់ ប្រភេទមីនស្គរប្រឆាំងនឹងមនុស្ស ត្រូវបានកម្មករជីករណ្តៅបុកគ្រឹះ ធ្វើផ្ទះជីកប៉ះចំ សំណាងមិនផ្ទុះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះទៅត្រួតពិនិត្យ ។ ការជីកប៉ះនិងប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្ទាប់ពីគេមើលឃើញថា ខេត្តដែលជាប់ព្រំដែនកម្ពុជា-ថៃនៅទិសពាយព្យនៃប្រទេសកម្ពុជាត្រូវគេរាយការណ៍ឱ្យដឹងថា បាននិងកំពុងប្រឈមរងគ្រោះដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានបន្សល់ទុកកប់ក្នុងដីតាំងពីសម័យសង្រ្គាម ហើយបន្តបង្កឱ្យពលរដ្ឋរស់នៅក្នុងខេត្តទិសពាយព្យ ជាពិសេសអ្នកធ្វើស្រែចំការ បណ្តាលឱ្យជាន់ផ្ទុះទទួលរងគ្រោះបាត់បងជីវិត និងរងរបួសជាបន្តបន្ទាប់។ហេតុការណ៍ប្រទះឃើញគ្រាប់មីនខាងលបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គ្រាប់មីនខាងលើត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថាវានៅមានគុណភាពអាចបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋ។មុនពេលកើតហេតុគេឃើញមានកម្មករមួយក្រុមបានជីករណ្តៅដីដើម្បីបុកគ្រឹះសាងសង់ផ្ទះនៅចំណុចដីឈ្មោះ លឹម តិច ដែលគេគ្រោងសាងសង់ផ្ទះនិងធ្វើ បន្ទប់ជួល។កម្មករបានជីករណ្តៅរហូតបាន៣រណ្តៅរួចហើយបន្ទាប់មកជីករណ្តៅទី៤ ក្នុងជម្រៅជិត១ម៉ែត្រក៏ស្រាប់តែជីកប៉ះគ្រាប់មីនមួយគ្រាប់បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា នៅចំណុចខាងលើអតីតកន្លែងស្តុកអេតចាយ ហើយគ្មានអេតចាយសម្រាប់ស្តុកបន្តទៀតម្ចាស់ដីក៏បានកសាងធ្វើផ្ទះជួលវិញ។តំបន់នោះកាលពីសម័យសង្រ្គាមគឺជាទីតាំងអតីតសមរភូមិវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពខ្មែរក្រហម។

គ្រាប់ខាងលើក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចរាល់ក៏បានទំនាក់ទំនងមន្រ្តីជំនាញមកយកទៅរក្សាទុកដើម្បីកំទេចចោល៕ ពាយព្យ

FB_IMG_1462887687870
FB_IMG_1462887690680

Loading...

Leave a Reply

Your email address will not be published. Required fields are marked *