ជីដូនជាប់រវល់តែរោយស្រូវភ្លេចមើលចៅ ចុះលេងទឹកស្រះលង់ស្លាប់

ភ្នំពេញ៖ កុមាររាអាយុ៣ឆ្នាំម្នាក់ ជីដូនរវល់តែជាប់រោយស្រូវភ្លេចខ្លួន ចុះលេងទឹកក្នុងស្រះលង់ស្លាប់ ស្ថិតក្នុងភូមិ គងណយ សង្កាត់គងណយ ខណ្ឌដង្កោ ។ បង្កការភា្ញក់ផ្អើលកាលពីវេលា ម៉ោង១០នឹង៤៥នាទី ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៥នេះ ។
កុមាររារងគ្រោះដែលលង់ទឹកស្រះសា្លប់នោះ ឈ្មោះចាន់ វណ្ណបុត្រ(ហៅស៊ី) ភេទប្រុស អាយុ៣ឆ្នាំ ជាកូនប្អូនក្នុងចំណោមបងប្អូនស្រី-ប្រុស២នាក់ មា្តយ ឈ្មោះអោប រ៉ានីន អាយុ២៧ឆ្នាំ នឹងឪពុកឈ្មោះចាន់ រតថា អាយុ២៥ឆ្នាំ មុខរបរជាកម្មកររោងចក្រ ។
តាមសម្ដីលោកយាយឈ្មោះស្វាយ សុខា អាយុ៦០ឆ្នាំ ត្រូវជាជីដូនបង្កើតរបស់កុមារារងគ្រោះឱ្យដឹងថា ជារៀយៗកូនរបស់គាត់តែងតែយកចៅទាំង២នាក់ មកផ្ញើរទុកនៅនិងគាត់ដែលជាម្តាយអោយជួយមើលរាល់ថ្ងៃ ព្រោះដោយសាពួកគេទាំង២នាក់ប្ដីប្រពន្ធ ជាប់រវល់ទៅធ្វើការរោងចក្រ។ ហើយករណីចៅប្រុសលង់ទឹកសា្លប់នេះ គឺកើតឡើងស្រខណពេលរូបគាត់ជាជីដូន ជាប់រវល់រោយស្រូវភ្លេចខ្លួនបាត់មិនឃើញចៅ ដើររកឃើញតែស្បែកជើងចៅស្ថិតនៅក្បែរនិងមាត់ស្រះ ។ អោយអ្នកជិតខាងជួយចុះរាវរក ក៏ប្រទះឃើញសាកសពចៅរបស់គាត់ លង់សា្លប់នៅក្នុងទឹកស្រះនោះតែម្តង ។
តាមការបញ្ជាក់ ពីម្ដាយក្មេងរងគ្រោះ ឈ្មោះអោប រ៉ានីន អាយុ២៧ឆ្នាំ នឹងឪពុកឈ្មោះចាន់ រតថា អាយុ២៥ឆ្នាំអោយដឹងថា ពួកគាត់មានកូន២នាក់ស្រី១នឹងប្រុស១ ។ ហើយកូនដែលលង់ទឹកស្លាប់នោះ ឈ្មោះចាន់ វណ្ណបុត្រ(ហៅ ស៊ី) ភេទប្រុស អាយុ៣ឆ្នាំ ។ យោងតាមការត្រួតពិនិត្យកោសល្យវិច្ឆ័យរបស់សមត្ថកិច្ចអោយដឹងថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់បត់បង់ជីវិតដោយសាលង់ទឹកប្រាកដមែន ហើយប្រគល់ឱ្យខាងក្រុមគ្រួសារទទួលប្រារព្ធពិធី បុណ្យតាមទំនៀមទំលាប់ប្រពៃណីរបស់ខ្លួន ។

2015_12_26_07_38_30

2015_12_26_07_38_30_5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *