ជីវិត​របស់​ Selena Gomez​ ​ចាប់​ផ្ដើម​សោះកក្រោះ​ ​ក្រោយ​​​បែក​បាក់​ពី​ Justin Bieber

មួយ​រយៈ​ពេល​ចុង​ក្រោយ​បន្ទាប់​ពី​ល្បី​ថា​តារា​ចម្រៀង​មុខ​ស្រស់​ Selena Gomez បាន​បែក​បាក់​ចំណង​​ស្នេហ៍​ពី​ Justin Bieber រួច​មក​ ជីវិត​​របស់​នាង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ពី​សប្បាយ​ស្រស់​ស្រាយ​ មក​កើត​ទុក្ខ​ក្រៀមក្រំ​ ហើយ​កម្រ​បាន​​ឃើញ​នាង​ចេញ​ទៅ​ណា​មក​ណា​ដូច​កាល​ពី​មុន។

តារា​ចម្រៀង​វ័យ ២២​ ​ឆ្នាំ​រូប​នេះ​ ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​សង្សារ​ជិត​​ស្និទ្ធ​​ជាមួយ​​ Justin Bieber ​កាល​ពី​ពេល​កន្លង​មុន​ម្ដង​ហើយ​ ប៉ុន្តែ​ស្នេហា​រវាង​ពួក​គេ​ទាំង​ពី​រ​ចាប់​ផ្ដើម​ប្រេះឆា​ និង​សម្រេច​ចិត្ត​ចែក​ផ្លូវ​ដើរ​រៀង​ខ្លួន។ ​ជា​ពិសេស​ក្នុង​ពិធី​បុណ្យ​ណូអែល​ឆ្នាំ​នេះ​ Selena Gomez អាច​នឹងក្រៀម​ក្រំ​ ខុស​​​ឆ្នាំ​មុនៗ​​​ក៏​ថា​បាន។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ នាង​នៅ​​តែ​ធ្វើ​ពុត​ដូច​គ្មាន​បញ្ហា​អ្វី​ទេ​​ ក្រោយ​ការ​បែក​បាក់ស្នេហ៍​ពី​ Justin Bieber។​ ​​

​ចុង​ឆ្នាំ​ ២០១៤​ នេះ​​​ នាង​មាន​គម្រោង​បង្កើតកម្មវិធីកម្សាន្ត​សប្បាយ​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ណូអែល​ ​ប៉ុន្តែ​នាង​ព្រួយ​បារម្ភ​ថា​​ នាង​នឹង​មិន​អាច​រីករាយ​ដូច​អ្វី​បាន​រំពឹង​ទុក​នោះ​ឡើយ ​គឺ​ដោយ​សារ​នាង​កើត​ទុក្ខ​រឿង​បែកបាក់​ជាមួយ​ Justin Bieber ខ្លាំង​ពេក​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ Hollywoodlife។ ​លើស​ពី​នេះ​ Selena Gomez ក៏​មាន​រឿង​​កង្វល់​ទ្វេ​ដង​ ពេល​ដឹង​ថា​ Justin ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ច្រើន ដើម្បីនៅ​ជាមួយ​តារា​បង្ហាញ​ម៉ូដ​ Hailey Baldwin ដែល​ជា​មិត្តស្រីថ្មី។

​បច្ចុប្បន្ន​នេះ​ Selena Gomez ក៏​បាន​បង្ហាញ​ទំនាក់​ទំនង​ស្នេហា​ជា​ផ្លូវ​ជាមួយ​អតីត​មិត្ត​ប្រុស​សារ​ជា​ថ្មី​ឡើង​វិញ​ ហើយ​ពួក​គេ​ក៏​បាន​​ចូលរួម​បុណ្យ​ខួប​កំណើត​របស់​ Taylor Swift កាល​ពី​ពេល​កន្លង​ទៅ៕

Selena

Selena Justin1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *