ជុំវិញ​ស្ថាន​តារា​សម្តែង​ ហ្វី​ហ្វី​ រងគ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើករថយន្ត​បុក​ដើមឈើ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤

​បន្ទាប់​ពី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៤​ កាលពី​ម្សិលមិញ​ មក​ទល់​នឹង​ពេល​នេះ​ មានការ​បញ្ជាក់​ថា​ តារា​សម្តែង​ស្រី​ស្រករ​ក្រោយ​ កញ្ញា​ ហ្វី​ហ្វី​ ដែល​មានឈ្មោះ​ពិត​ថា​ ប៊ិ​ន​ បូ​ហ្វី​ បាន​ធូរស្បើយ​ និង​បាន​ចេញពី​ពេទ្យ​ហើយ​។​ បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ឹម​ ជីវ៉ា​ ជា​មិត្ត​ជិត​ស្និទ្ធ​ បាន​ឲ្យ​ដឹង​ថា​ កញ្ញា​ ហ្វី​ ហ្វី​ បាន​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​ត្រង់​ចំណុច​ឃុំ​ចំការ​ហ្លួង​ ស្រុក​កំពង់​សិលា​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤​ នៅ​ក្រោយ​ពេល​នាង​ត្រលប់​មក​ពី​មើល​ម្តាយ​ឈឺ​នៅ​ក្រុងព្រះសីហនុ​។​

 

លោក​ ជីវ៉ា​ បាន​បន្ត​ថា​ គ្រោះថ្នាក់​នោះ​កើតឡើង​ដោយសារ​តែ​នាង​បើករថយន្ត​រេ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ បន្ត​ទៅ​បុក​ដើមឈើ​ ដែល​បណ្តាល​ឲ្យ​កញ្ញា​ ហ្វី​ ហ្វី​ សន្លប់​ធំ​ ហើយ​មិត្តភក្តិ​ម្នាក់​ទៀត​បាន​បែកក្បាល​ ប៉ុន្តែ​ភ្លាមៗ​នោះ​ ត្រូវ​បងៗ​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​នៅ​ក្បែ​នោះ​ចេញ​មក​ជួយ​ ហើយ​ កញ្ញា​ ហ្វី​ហ្វី​ និង​មិត្តភក្តិ​ ក៏​ត្រូវ​គេ​បញ្ជូន​មក​ព្យាបាល​នៅ​ភ្នំពេញ​វិញ​។​

 

កញ្ញា​ ហ្វី​ ហ្វី​ បាន​មក​សម្រាក​ព្យាបាល​ជំងឺ​ នៅ​មន្ទីរពេទ្យ​ឯកជន​វិ​ជ្ជ​បុត្រ​ នៅ​ម្តុំ​ផ្សារ​ដើម​ស្កូវ​ ឯ​រថយន្ត​របស់​នាង​ត្រូវ​បាន​យក​ទៅ​ជួសជុល​។​ លោក​ អ៊ឹម​ ជីវ៉ា​ បាន​បញ្ជាក់​ទៀត​ថា​ ដោយ​ស្ថានភាព​ជំងឺ​ ហ្វី​ហ្វី​ រង​របួស​មិនសូវ​ធ្ងន់ធ្ងរ​ នៅ​វេលា​ម៉ោង​ ៧​ និង​ ២០​នាទី​យប់​ថ្ងៃ​ទី​ ០៤​ ម្សិលមិញ​ នាង​បាន​ចេញពី​មន្ទី​ពេទ្យ​ត្រលប់​មក​ផ្ទះ​នាង​នៅ​ម្តុំ​បឹង​ត្របែក​វិញ​ហើយ​ ហើយនឹង​អាច​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ​ក្នុង​រយៈពេល​ដ៏​ខ្លី​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *