ជួបគ្នានៅសាលាពេលយប់ស្ងាត់ត្រូវគេលបប្រហារស្លាប់១របួសមួយ

ខេត្តកំពង់ចាម៖ មានការភ្ញាក់ផ្អើលទាំងព្រលឹម កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដោយប្រជាពលរដ្ឋបានប្រទះឃើញ សពស្រ្តីម្នាក់ជាគ្រូបង្រៀនភាសាកូរេម្នាក់ ដេកស្លាប់ក្បែរបុរសម្នាក់ទៀតដែលរងរបួសធ្ងន់ក្នុងសភាពសន្លប់នៅជិតម៉ូតូស្ថិតក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាករណីឃាតកម្ម ហើយជនសង្សយ័មិនទាន់ចាប់ខ្លួននៅឡើយ ។

ប៉ូលិសបានឲ្យដឹងថា ថ្ងៃទី 21 ខែឧសភា ឆ្នាំ2019 ម៉ោង 05,30នាទី សមត្ថកិច្ចស្រុកស្ទឹងត្រង់បានទទួល ព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងសាលាបឋមសិក្សាហ៊ុន សែន ស្ទឹងត្រង់ថា បានឃើញមនុស្សប្រុស1នាក់ បែកក្បាលដេកសន្លប់នៅជិតម៉ូតូ1គ្រឿង ។ ភ្លាមនោះសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងយកអ្នករបួសទៅមន្ទីរពេទ្យ ។

បន្ទាប់មកសមត្ថកិច្ចបានបន្តពិនិត្យកន្លែងកើតហេតុ បានប្រទះឃើញសាកសពស្រ្តីម្នាក់ ដែលគេស្គាល់ឈ្មោះ (ហុីធាវិន)អាយុ២៤ឆ្នាំមានទីលំនៅភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនមុខរបរជាគ្រូបង្រៀនភាសាកូរេនៅទីរួមស្រុកស្ទឹងត្រង់ ។ ប្រភពដដែលបានបន្តថានៅក្បែរសពនារីរងគ្រោះមានបុរសម្នាក់ឈ្មោះ (ម៉ៅសុខមិញ)ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានរបួសក្បាលកំពុងដេកសន្លប់ដោយមានសម្ភាររបស់ជនរងគ្រោះនៅក្បែរនោះផងដែរ ។ ប៉ូលិសបានបន្តថាក្រោយពីបានទទួលព័ត៌មានខាងលើនេះភ្លាមសមត្ថកិច្ចស្រុក បានសហការជាមួយមន្ត្រីជំនាញនគរបាល ព្រហ្មទណ្ឌ និងជំនាញការិយាល័យទ័ពបច្ចេកទេស របស់ស្នងការនគរបាលខេត្តកំពង់ចាមបានចុះ ស្រាវជ្រាវ ស៊ើបអង្កេត និងសន្និដ្ឋានជាបឋមថាជាករណីឃាតកម្ម ។

តែប្រជាពលរដ្ឋបានសន្និដ្ឋានថាវាជារឿងស្នេហត្រីកោណច្រើនជាង ។ ទោះបីយ៉ាងណាក៏ដោយ ការពាក់ពាក់ពន្ធ័ករណីខាងលើនេះ លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ មិនទាន់បំភ្លឺបានទេ ព្រោះសមត្ថកិច្ចកំពុងស៊ើបអង្កេត លោកថារងចាំការស្រាវជ្រាវចប់សិន ៕

Loading...