ជួល​មនុស្ស​ស្រី​ឲ្យ​ពរពោះ​ បង្កើត​កូនម្នាក់ ​៥មឺុនដុល្លារមកដល់កម្ពុជាហើយ

ភ្នំពេញ៖  ការជួលមនុស្សឲ្យពរពោះ បង្កើតកូន ដែលធ្លាប់កើតមាននៅក្រៅប្រទេសនោះ ឥឡូវនេះបានរាលដាលកើតមាននៅប្រទេសកម្ពុជាហើយ គឺនៅខណ្ឌសែនសុខ ដែលមានតម្លៃរហូតដល់៥ម៉ីនដុល្លារអាមេរិក ។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះជួលមួយ ស្ថិតក្នុងភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ភ្នំពេញ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៣នាក់ពាក់ព័ន្ធនឹងបណ្តាញរកស៊ីជួលស្ត្រីឲ្យពរពោះជំនួស ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា របររកស៊ីជួលមនុស្សឲ្យពរពោះជំនួសនេះ ធ្លាប់មាននៅប្រទេសថៃ តែក្រោយមក ថៃបានចេញច្បាប់បិទមិនឲ្យមាន ទើបក្រុមឈ្មួញទាំងនេះបានរត់មកបន្តជំនួញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាវិញម្តង ។

ករណីនេះ សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១-ឈ្មោះ ពេញ ឫទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនតាមដីកាលេខ១៨០អយរ, ទី២-ឈ្មោះ សម្បត្តិ ចរិយា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរគិលានុប្បយិកាសម្ភពក្រុង ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី៣-ឈ្មោះ Charles  Tammy  Alayne ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី ជាអ្នកជួយទំនុកបម្រុងគ្រួសារឱ្យមានកូន ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស ដោយចោទប្រកាន់ពីបទអំពើធ្វើជាអន្តរការីនៃអំពើពរពោះ (ជួលស្ត្រីខ្មែរពរពោះបង្កើតកូន) ហើយកសាងសំណុំរឿងបញ្ចូនទៅតុលាការដាក់ទោស ៕

 

2016-11-20_15-38-51

fb_img_1479638436485

fb_img_1479638444049

fb_img_1479638447472

 

Loading...