ជួសជុលរថយន្តខុសបច្ចេកទេស បណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច

ខេត្តតាកែវ ៖ បុរសម្នាក់ជាជាងជួសជុលរថយន្តបានស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីរូបគាត់បានធ្វើការជួសជុលរថយន្ត១គ្រឿង

ដោយមានការធ្វេសប្រហែស និងមិនបានប្រុងប្រយត្ន័។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះម៉ៃ ឆន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជួសជុលរថយន្ត ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ នៅមុនពេលកើតហេតុរូបគាត់បានទទួលជួសជុលរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ(ប្រភេទរថយន្តបែន)ចំនុះមួយតោនកន្លះ សមត្ថកិច្ចបានបន្តទៀតថា៖ពេលគាត់កំពុងជួសជុលបានលើកទ្រុងឡើងទៅលើរួចបានយកឈើប្រវែង៦០ស.ម(ឈើពុក)ទៅទល់រួចក៌បានឡើងទៅផ្សារសាក់ស៊ីរថយន្ត គាប់ជួនពេលជនរងគ្រោះកំពុងតែផ្សារ ក៌បានបាក់ឈើទល់នោះ ធ្លាក់ទ្រុងមកសង្កត់ពីលើគាបជាប់និងសាក់ស៊ីឡាន បណ្តាលឲ្យបែកក្បាលនិងបាក់(ក)ស្លាប់ភ្លាប់នៅកន្លែងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់និងធ្វើកំណត់ហេតុ រួចក៌បានអោយក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...