ជឿទេថា ឆ្កែ​១ក្បាល ​បាន​បំបែក​ក្រុមបាតុករ ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​?​ (មានវីដេអូ)

​យោងតាម​ព័ត៌មាន​ Mirror ​របស់​ចក្រភព​អង់គ្លេស​បានឱ្យដឹងថា ឆ្កែ​ដ៏​ឆ្លាត​មួយ​ក្បាល​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជិះ​ស្គី​ជួយ​ប៉ូលិស​បំបែក​ក្រុមអ្នកតវ៉ា​នៅមុខ​អាគារ​សាលាក្រុង។​

​ឆ្កែ​តូច​មួយ​ក្បាល​នេះ មាន​ឈ្មោះថា Sam គឺជា​ពូជ​ឆ្កែ​មុខខ្មូរ​មកពី​ចក្រភព​អង់គ្លេស​។ ដោយសារ​មានការ​ប្រមូលផ្ដុំ តវ៉ា​នឹង​ភាពពុករលួយ​ខាង​ផ្នែក​នយោបាយ នៅ​ក្រុង Odessa ដែលជា​ក្រុង​ធំ​លំដាប់​ទី​៣ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ូលិស​បាន​ប្រើ​ឆ្កែ​មួយ​នេះ​ឲ្យ​ចេញមក​បំបែក​ពួកគេ។​

​បុរស​វ័យ ២៥​ឆ្នាំ​ម្នាក់​ឈ្មោះ Anatoly Hlushko បាន​និយាយថា ឆ្កែ​នោះ​ឆ្លាត​ខ្លាំងណាស់ ហើយ​មើលទៅ​វា​ដូចជា​រីករាយ​នឹង​ការងារ​ដែល​កំពុង​ធ្វើ ដោយ​ជិះ​ស្គី​ហើយ​រត់​សំដៅទៅ​ដេញ​អ្នក​តវ៉ា​គ្រប់គ្នា​។ បន្ទាប់ពី​ឃើញ​ឆ្កែ​នេះ ជិះ​ស្គី​ចុះឡើង ក្រុមអ្នកតវ៉ា​នៅ​សាលាក្រុង បាននាំគ្នា​ទាញ​ទូរ​សព្ទ​ដៃ​មក​ថត​គ្រប់គ្នា បន្ថយ​ភាព​តានតឹង​បាន​មួយកម្រិត៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *