ជឿទេ! កូនអាយុ ២ខួប បាញ់ម្តាយខ្លួនឯងស្លាប់?

សហរដ្ឋអាមេរិច ៖ យោងតាមសារព័ត៌មាន CNN ដែលចុះផ្សាយ នៅថ្ងៃពុធ ទី៣១ ខែធ្នូ នេះទៀតថា ស្ត្រីជាម្តាយ និងកូន បានទៅទិញទំនិញ នៅហាង ជាមួយគ្នា ដោយម្តាយឈ្មោះ វែរ៉ូនីកា បានទុកកូននៅក្នុងរទេះរុញដាក់ទំនិញ រួមនឹងកាបូបរបស់ខ្លួន។ ប៉ូលិសទីក្រុង វ៉លម៉ាត បានទៅដល់កន្លែងកើតហេតុ និង បានបិទហាងទាំងមូល ដើម្បីធ្វើការ ស៊ើបអង្កេត ។

ម្តាយអាយុ ២៩ឆ្នាំ ត្រូវបានកូនប្រុស របស់ខ្លួន ដែលទើបតែមានអាយុ ២ខួប បាញ់ស្លាប់ នៅក្នុងទីក្រុង វ៉លម៉ាត របស់រដ្ឋ អ៊ីដាហូ បន្ទាប់ពីកូនតូចនោះ បានលូកយកកាំភ្លើងខ្លី ចេញពីកាបូបម្តាយខ្លួនឯង រួចធ្វើការបាញ់សំដៅ ទៅរកម្តាយតែម្តង កាលពីវេលាម៉ោង ១០ និង ២០នាទីព្រឹក ថ្ងៃអង្គារ ទី៣០ ខែធ្នូ ។

ប៉ូលិស នៃសង្កាត់ ស៊ឺរីហ្វ លោក គូទេណៃ បាននិយាយថា វែរ៉ូនីកា និង កូនប្រុស បានដើរ ទិញទំនិញ ជាមួយក្រុម គ្រួសារផងដែរ ហើយនាងក៏ត្រូវកូនតូចមិនដឹងអី ទាញកាំភ្លើងខ្លួនឯង បាញ់សម្លាប់ នៅក្នុងហាងលក់ទំនិញនោះ តែម្តង ។ ប៉ូលិសបានបញ្ជាក់ទៀតថា នេះជាឧប្បដិហេតុ ដែលកើតឡើង ដោយអចេតនា តែប៉ុណ្ណោះ ៕

Kill Mum

Loading...

Leave a Reply

Your email address will not be published. Required fields are marked *