ជោគវាសនា ​ស្ត្រី​ដែល​ស្លាប់​ហើយ​រស់​ឡើង​វិញ នៅ​​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​​ទេ

ខេត្ត​ព្រៃវែង៖ ចំពោះព័ត៌​មានរឿង​ស្ត្រី​ម្នាក់ឈ្មោះ ចាន់ ស្រីរ​ត្ន័ អាយុ២២ឆ្នាំ ស្លាប់​ហើយ​រស់​ឡើង​វិញ ដោយសារតែសាច់ឈាម មិនមានការប្រែប្រួល ដូចសពអ្នកដទៃ ដែលបាន​ធ្វើ​ឱ្យ សាធារណជន​មានការចាប់​អារ​ម្ម​ណ៌យ៉ាង​ខ្លាំងលើរឿងអភូតហេតុមួយនេះ។
គិតរហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ ចាន់ ស្រីរ​ត្ន័ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកខ្សាយក ឃុំព្រែកខ្សាយក ស្រុកពាមរ៍ ខេត្តព្រៃវែង កំពុងតែស្ថិតនៅក្នុងការជួយសង្រ្គោះពីក្រុមគ្រូពេទ្យ និង សាច់ញាតិ ដោយពេទ្យបានព្យួរសេរ៉ូម និង បញ្ចូលខ្យល់អុកស៊ីហ្សែនឲ្យនាងដោយក្រុមគ្រួសារនៅតែអះអាងថា នាងមិនទាន់ស្លាប់នោះទេ។ ចំណែកក្រុមគ្រូពេទ្យដែលទៅពិនិត្យនិងព្យួរសេរ៉ូមឲ្យនៅតែធ្វើការអះអាងថា ការរស់ឡើងវិញ ហាក់ដូចជាមានសង្ឃឹមតិចណាស់។ ទោះជាយ៉ាងណាក៏ដោយក្រុមគ្រួសារនាង បានធ្វើ​ពិធី​ហៅ​ព្រលឹងផងដែរ។

ទាក់ទង​ទៅ​នឹង​ស្ថានភាពរបស់​នាង ចាន់ ស្រីរ​ត្ន័ នៅថ្ងៃនេះ លោក លាង ហ៊ី ជា​ឳ​ពុក​របស់​នាង បាន​ប្រាប់​ឱ្យដឹង​ថា ក្រោយ​ពីធ្វើ​ពិធី​ហៅ​ព្រលឹង​ឱ្យចូលខ្លួន​វិញ​រួច​មក ចៅអធិការ​វត្ត​ពង​ពស់​បានប្រាប់​ថា នាង ចាន់ ស្រីរ​ត្ន័ នឹង​ដឹងខ្លួន​ឡើង​វិញ​នៅ​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៣​ ខែធ្នូ ហើយ​រូបលោក​ និង​ក្រុម​គ្រួសារក៏​បាន​នាំ​គ្នា​រង់ចាំ​តាមដាន​ពិនិត្យ​មើលរហូត​ដល់​ពេល​ដែល​កំណត់ ក៏​ឃើញ​ថា នៅ​វេលា​ម៉ោង​១២​យប់​នោះ​នាង ចាន់ ស្រីរ​ត្ន័ គឺ​ហាក់ដូចជា​បាន​បើកភ្នែក​បន្តិចមែន ប៉ុន្តែ​មិន​បានដឹង​ខ្លួន​នោះ​ទេ​។

ប៉ុន្តែ​អ្វី​ដែល​ជា​កា​រគួរ​ឱ្យ​ចាប់​អារ​ម្ម​ណ៌​នោះ គឺនៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​ទៀប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែធ្នូ រាង​កាយ​នាង ចាន់ ស្រីរ​ត្ន័ បាន​ធ្លាយ​ផោម​មក​ម្តង និង​រាក​លាមក​​មក​ម្តង ចំណែក​ទឹក​ស៊ីរ៉ូម​ដែល​ដាក់​ឱ្យ​​នាង​ពី​មុន​ស្រក់​យឺត​ៗ ពេល​នេះ​ស្រក់​លឿន​ដូច​អ្នកជម្ងឺ​ធម្មតា​ដែរ ជា​ហេតុ​ធ្វើ​ឱ្យក្រុម​គ្រួសារ​គិត​ថា ស្ថានភាព​នាង ចាន់ ស្រីរ​ត្ន័ បាន​ប្រសើរ​ជាង​មុន​បាន​មួយ​កម្រិត ហើយ​អាចនឹង​ដឹងខ្លួន​ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​គឺ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រួសារ​នាង ចាន់ ស្រីរ​ត្ន័ ប៉ុណ្ណោះ ហើយ​ការ​សន្និដ្ឋាន​នេះ​ក៏​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​គួរ​ឱ្យ​ជឿជាក់​បាន​នោះ​ដែរ​។ ចំណែកឯ​ក្រុម​គ្រូពេទ្យ​ដែល​ទៅ​ពិនិត្យ​រាង​កាយ​របស់​នាង នៅ​មិន​ទាន់​ហ៊ាន​បកស្រាយ​ថា​យ៉ាងណា​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា កា​រវិ​វត្ត​ន៍បន្តិចបន្តួច​នេះ​ គឺ​ដោយសារ​តែ​ប្រតិកម្ម​ជាតិ​ថ្នាំ​ដែល​នៅ​ក្នុង​ខ្លួន​ប៉ុណ្ណោះ តែ​រឿង​ថា​ដឹងខ្លួន​ឡើង​វិញ​នោះ​គឺ​សង្ឃឹម​តិច​ណាស់​។

ក្រៅពី​កា​រវិ​វត្ត​ន៌​បន្តិចបន្តួច​នេះ ក្រុម​គ្រួសារ​នាង ចាន់ ស្រីរ​ត្ន័ បាន​អះអាង​ថា នៅ​ល្ងាច​ថ្ងៃ​ទី ២៣ ខែ​ធ្នូ មាន​អ្នកស្រុក​បាន​មក​ប្រាប់​គ្រួសារ​គាត់​ថា ព្រលឹង​កូនស្រី​គាត់​បាន​ទៅ​ចូល​សណ្ឋិតក្នុង​ខ្លួន​កូនស្រី​អ្នកលក់​បង្អែម​ម្នាក់​នៅ​ក្បាល​សាឡា​ង​អ្នក​លឿង​ត្រើយ​ខាងកើត ដោយពេលចូល​សណ្ឋិត​នោះ នាង ចាន់ ស្រីរ​ត្ន័ បាន​យំសោក​រៀបរាប់​ថា​នឹក​កូន​ទាំង​២​នាក់ដែល​ប្តី​ដើម​យក​ទៅ​នៅ​ជាមួយ​ឯ​ស្រុក​ថៃ ធ្វើ​ឱ្យ​ឃ្លាត​ឆ្ងា​ត​ពី​នាង ហើយ​សុំ​ឱ្យបងប្អូន​ហៅ​ប្តីដើម​នោះ​នាំ​យក​កូន​ទាំង​២​មក​ឱ្យ​នាង​វិញ ទើប​ព្រលឹង​នាង​ត្រឡប់​ចូលខ្លួន​ប្រាណ​វិញ​។

ក្រុម​គ្រួសារ​នាង ចាន់ ស្រីរ​ត្ន័ បាន​បញ្ជាក់​ថា ពួក​គាត់​ជឿជាក់​ថា​ គឺ​ពិតជា​ព្រលឹង​នាង​ចូលរូប​ដើម្បី​មក​ប្រាប់​ពី​អ្វី​ដែល​ខ្លួន​ចង់បាន​នោះ​ពិតមែន ដូច្នេះ​ហើយ​ពួក​គេ​បាន​ទាក់ទង​ហៅ​ប្តីដើម​នាង ចាន់ ស្រីរ​ត្ន័ ឱ្យយក​កូន​ពី​ស្រុក​ថៃ​មក​វិញ​ហើយ (ប្តី​ទៅ​ធ្វើការ​នៅ​ថៃ) ហើយកូន​ទាំង​២​នឹង​មក​ដល់​ផ្ទះ​នៅ​យប់​ថ្ងៃ​ទី​២៤​ ខែធ្នូ​នេះ​។

បច្ចុប្បន្ន​នេះ​នាង ចាន់ ស្រីរ​ត្ន័ ត្រូវ​ក្រុម​គ្រួសារ​ដាក់​ឱ្យ​ដេក​នៅ​លើ​ផ្ទះ ដោយ​បញ្ចូល​ខ្យល់​អុក​ស៊ី​សែន​តាម​ច្រមុះ និង​ដាក់​ស៊ីរ៉ូម​ជាប់​ជា​ប្រចាំ តែ​មិន​បាន​ប្រើ​ថ្នាំ​ជំនួយ​អ្វី​ផ្សេង​នោះ​ទេ ហើយ​តាម​រយៈ​កា​រវិ​វត្ត​ន៌​នៃ​រាង​កាយ​របស់​នាង បាន​ធ្វើ​ឱ្យ​មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ស្ថានភាព​នាង​បាន​ប្រសើរ​ជាង​មុន​ហើយ ដូច្នេះ​ក្រុម​គ្រួសារ​នាង​គួរតែ​បញ្ជូន​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណាមួយ​ទៅទើប​ជា​ការ​ល្អប្រសើរ​ជាង​ទុក​នាង​ឱ្យដេកបញ្ចូល​តែ​ខ្យល់​ និង​ទឹក​ស៊ីរ៉ូម​នៅផ្ទះ​បែប​នេះ គឺ​មិន​ខុស​អី​ពី​ដេក​រង់​ចាំ​ថ្ងៃ​ស្លាប់​នោះ​ទេ​។

ចំពោះ​ការ​លើក​ឡើង​ខាងលើ​នេះ ត្រូវ​បាន​ឳ​ពុក​នាង ចាន់ ស្រីរ​ត្ន័ អះអាង​ថា​ពួក​គាត់​ចង់​នាំ​យក​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដែរ ប៉ុន្តែ​ដោយសារ​តែ​ឃើញ​ស្ថានភាព​នាងនៅ​ខ្សោយ​មិន​ទាន់​មានកំ​លាំង​នៅឡើយ ខ្លាច​លើកដាក់​ដឹក​ចុះឡើង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ សុខភាព​នាង ទើប​មិន​ហ៊ាន​ដឹក​យក​ទៅ​ពេទ្យ គឺ​រង់ចាំ​បន្តិចទៀត​ក្រែង​​នាង​បាន​ប្រសើរជាង​នេះ ទើប​​ដឹក​យក​ទៅ​ពេទ្យ​​​៕​

woman die 1 woman die

Loading...

Leave a Reply

Your email address will not be published. Required fields are marked *