ជំងឺ អ៊ីបូឡា រាតត្បាតខ្លាំងពីជនបទមកកាន់ទីក្រុង សាធារណរដ្ឋកុងហ្គោ

កាសែតប៊ីប៊ីស៊ី ផ្សាយនៅមួយម៉ោងមុននេះថា វីរុស អ៊ីបូឡា (Ebola) បាននិងកំពុងរាតត្បាតឆ្លងនៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចាប់ពីទីជនបទមកកាន់រដ្ឋធានីមួយ ធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថា ជំងឺនេះឆ្លងរាលដាលហួសពីសមត្ថកិច្ចគ្រប់គ្រងឬបង្កា ។

លោក Oly Ilunga Kalenga រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា មានករណីឆ្លងវីរុសនេះនៅក្នុងទីក្រុង Mbandaka ។ ទីក្រុងនេះមានមនុស្សរស់នៅប្រមាណ១លាននាក់ មានទីតាំងស្ថិតនៅចម្ងាយប្រហែល១៣០គីឡូម៉ែត្រប៉ុណ្ណោះពីកន្លែងដែលករណីវីរុសនេះផ្ទុះឡើងកាលពីដើមខែឧសភា ឆ្នាំ២០១៨នេះ ។

ទីក្រុង Mbandaka ជាខ្សែសង្វាក់យ៉ាងសំខាន់ក្នុងការចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទចេញ ចូលទៅកាន់តំបន់ផ្សេងៗនៅទូទាំងប្រទេស ។ មកដល់ពេលនេះ មនុស្ស២នាក់បាននិងកំពុងផ្ទុកវីរុសអេបូឡា ខណៈដែល២៣នាក់បានបាត់បង់ជីវិត ។

វីរុសអីបូឡា ជាជំងឺឆ្លងធ្ងន់ធ្ងរមួយបណ្តាលឲ្យហូរឈាមនៅផ្នែកខាងក្នុងនៃរាងកាយ ហើយជារឿយៗបណ្តាលឱ្យអ្នកផ្ទុកវីរុសនេះស្លាប់តែម្តង ។ វីរុសនេះអាចឆ្លងរាលដាលបានយ៉ាងឆាប់រហ័ស តាមរយៈការប៉ះពាល់ជាមួយនឹងសារធាតុរាវនៃរាងកាយ ទោះតិចតួចក្តី ហើយរោគសញ្ញាដំបូងរបស់វា ដូចជាជំងឺផ្តាសាយអឺចឹង ប៉ុន្តែវាមិនច្បាស់លាស់ថាជាផ្តាសាយនោះទេ។

ប្រទេសតំបន់អាហ្វ្រិកខាងលិច កាលពីឆ្នាំ២០១៤ វីរុសនេះបានឆ្លងរាលដាល និងឆក់យកជីវិតមនុស្សប្រមាណ១១.៣០០នាក់ ។ វីរុសនេះបានឆ្លងរាលដាលធ្ងន់ធ្ងរជាងគេនៅរដ្ឋធានីនៃប្រទេស ហ្គីនៀ, ស៊ៀរ៉ាឡេអន និងលីប៊ឺរៀ ។

មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក (WHO) លោក Peter Salama បានថ្លែងថា ការឆ្លងរាលដាលទៅកាន់តំបន់ប្រជុំជន Mbandaka នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនេះ មានន័យថា វីរុសនេះមានសក្តានុពលនៅក្នុងផ្ទុះឡើង ៕

Loading...