ជំនាញខាងធ្វើជំនួញស្រ្តីមិនទាន់គ្រប់អាយុទៅរៀបការដល់ប្រទេសចិនខុសច្បាប់ត្រូវនគរបាលចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីសង្ស័យជាមេខ្យល់ម្នាក់រងការចាប់ខ្លួន ពីកម្លាំងនគរបាលប៉ុស្ថិ៍ឃុំចំណោមស្រុកមង្គលបុរី ជាប់ពាក់ព័ន្ធនឹងការនាំចេញស្រ្តី២នាក់បងប្អូនបង្កើត ក្នុងនោះម្នាក់ជាប្អូនមិនទាន់គ្រប់អាយុ យកទៅរៀបការជាមួយបុរសជាជនជាតិចិននៅក្នុងប្រទេសចិន ។

ការឃាត់ខ្លួនស្រ្តីសង្ស័យធ្វើឡើងកាលពីថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះស្ត្រីសង្ស័យ ស្ថិតក្នុងភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ស្រ្តីសង្ស័យនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ កំពុងស្ថិតក្នុងការសាកសួរពីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត កម្លាំងនគរបាលឃាត់ខ្លួនសង្ស័យអនុវត្តតាមបន្តឹងម្តាយក្មេងស្រីរងគ្រោះ ក្រោយពីស្រ្តីរងគ្រោះ២នាក់បងប្អូនត្រូវបានគេនាំទៅប្រទេសចិនជិត១ឆ្នាំមកហើយ។

បន្ទាប់មក រងការវាយធ្វើបាបពីប្តីជនជាតិចិនពួកនាង បានទូរស័ព្ទមកម្តាយនៅស្រុកខ្មែរឱ្យម្តាយដាក់ពាក្យប្តឹងសមត្ថកិច្ចនៅស្រុកខ្មែររកវិធីនាំពួកនាងមកស្រុកខ្មែរវិញ ។

ការឃាត់ខ្លួននោះដែរ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីម្តាយស្រ្តីរងគ្រោះបានដាក់ពាក្យប្តឹងស្រ្តីសង្ស័យនៅកន្លែងសមត្ថកិច្ចរួចហើយនោះ។

ពាក់ព័ន្ធនិងការឃាត់ខ្លួនស្រ្តីសង្ស័យ លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងថា ស្រ្តី សង្ស័យមានឈ្មោះ ជីន ពន្លឺ ហៅឃ្នន ភេទស្រី អាយុ៣២ឆ្នាំរស់នៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ។

ចំណែកស្រ្តីរងគ្រោះទាំង២នាក់១,ឈ្មោះ ប៉ាង ណាវី អាយុ២៤ឆ្នាំ ២,ប៉ាង ស្រីពៅ អាយុ១៧ឆ្នាំ ពួកគេរស់នៅភូមិស្រែព្រៃ ឃុំចំណោម ស្រុកមង្គលបុរី ។ លោកនាយការិយាល័យ បានប្រាប់ឱ្យដឹងទៀតថា បើតាមការរៀបរាប់របស់ម្តាយស្រ្តីរងគ្រោះ មានឈ្មោះឃុត ភាព អាយុ៦១ឆ្នាំ ប្រាប់សមត្ថកិច្ច កាលពីក្នុងអំឡុងខែតុលាឆ្នាំ២០១៥ ស្ត្រីសង្ស័យឈ្មោះ ជីន ពន្លឺ ហៅឃ្នន បានមកទាក់ទងកូនស្រី២នាក់របស់គាត់ប្រាប់ថាទៅធ្វើការងារផ្ទះឱ្យគេក្នុងប្រទេសចិន ស្រ្តីសង្ស័យកុហកប្រាប់ទៀតថានាំទៅស្របច្បាប់ តម្លៃពលកម្មក្នុង១ខែ៧០០ដូល្លាទៅ៨០០ដូល្លារ អាមេរិច។ នៅពេលនោះគាត់ក៏បានអនុញ្ញាតឱ្យកូនស្រីទាំង២នាក់ទៅធ្វើការតាមរយៈមេខ្យល់ដែលជាស្រ្តីសង្ស័យហើយក៏បាន អះអាងទៀតថាមានបងប្អូននៅប្រទេសចិនស្រាប់ផងទៀតដែលជាអ្នកចាត់ចែងទទួលការខុសត្រូវ។

ម្តាយស្រ្តីរងគ្រោះរៀបរាប់ទៀតថា ក្នុងចំណោមកូនស្រីទាំង២នាក់រងការចាញ់ បោកកូនស្រីពៅមានឈ្មោះ ប៉ាង ស្រីពៅ មិនទាន់គ្រប់អាយុនឡើយនោះទេ ដោយមិនអាចធ្វើប៉ាស្ព័របាន គឺស្រ្តីមេខ្យល់គេបានយកសំបុត្រកំណើតអ្នកផ្សេងឈ្មោះ ផុន ម៉ាន់ ហៅង៉ា នៅក្នុងភូមិជាមួយគ្នាក្លែងបន្លំសមត្ថកិច្ចរត់ការធ្វើប៉ាស្ព័របាននៅភ្នំពេញ ដើម្បីនាំកូនគាត់ទៅ្រទេចិន ។

លុះនៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៥ ស្រ្តីសង្ស័យឈ្មោះ ជីន ពន្លឺ ហៅឃ្ននបាននាំកូនស្រីគាត់ទាំង២នាក់ទៅភ្នំពេញចាកចេញទៅប្រទេសចិនតែម្តង។ លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងទៀតថា បើតាមចម្លើយសារភាពពីស្រ្តីសង្ស័យគឺនាងពិតជានាំស្រ្តីទាំង២នាក់បងប្អូនបង្កើតខាងលើទៅប្រទេសចិននោះមែន ដោយមានការស្ម័គ្រ ចិត្តគ្មានការបង្ខិតបង្ខំអ្វីនោះទេ។ ការនាំស្រ្តីទាំង២នាក់ទៅប្រទេសចិន ដោយបងស្រីរបស់ខ្លួននៅប្រទេសចិនជាអ្នកឱ្យជួយរកឱ្យ។

ស្រ្តីសង្ស័យបន្ទាប់ពីនគរបាលការិយាល័យជំនាញសាកសួរនិងត្រូវកសាងសំណុំរឿងចាប់បើបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប។ ជុំវិញការចាញ់បោកមេខ្យល់ខាងលើ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះកូនចៅកុំជឿតាមការអូសទាញគេឱ្យសោះ។ ពីព្រោះមេខ្យល់គេមានល្បិចច្រើនណាស់សម្រាប់ទាក់ទាញដើម្បីនាំកូនស្រីទៅលក់ រឺជួញដូរកម្លាំងពលកម្មនៅខាងក្រៅប្រទេស មិនថាឡើយប្រទេសចិនរឺប្រទេថៃនោះទេ។

កន្លងមកមានពលរដ្ឋខ្មែរបានរងការចាញ់បោកពីមេខ្យល់នាំស្រ្តីខ្មែរយកទៅលក់នៅបរទេសជាបន្តបន្ទាប់។ ក្នុងនោះមានស្រ្តីខ្មែរមួយចំនួនរងការចាញ់បោកក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាជួយសង្រ្គោះរំដោះមកស្រុកខ្មែរវិញជាបន្តបន្ទាប់រួចហើយ ៕ ពាយព្យ

IMG_6674

IMG_6671

IMG_6667

Loading...

Leave a Reply

Your email address will not be published. Required fields are marked *