ជ្រូកនាំចូលខុសច្បាប់ពីយួន២៥ក្បាល ត្រូវបានបង្ក្រាប នៅឃ្លាំងស្តុកជ្រូក ខណៈផ្ទុះជំងឺប៉េសជ្រូកអាហ្រ្វិកប្រទេសជិតខាង

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នគរបាលខេត្តតាកែវបានចាប់សត្វជ្រូក២៥ក្បាល លួចនាំចូលខុសច្បាប់ ស្តុកទុកនៅឃ្លាំងស្តុកជ្រូកនៅភូមិដើមផ្ដៀកឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

ឈ្មួញ និងជាម្ចាស់ទីតាំងដែលបានលួចនាំជ្រូកចូលមកស្តុបទុក ដើម្បីធ្វើការចែកចាយដល់ទីតាំងសត្វឃាតសម្រាប់កាប់សាច់លក់នោះមានឈ្មោះ សាន រ៉ា ភេទប្រុស រស់នៅភូមិ ឃុំខាងលើ ហើយសត្វជ្រូកដែលយើងចាប់បានជាក់ស្តែងមានចំនួន២៥ក្បាល។

ក្រោយពីចាប់បានហើយ កំលាំងជំនាញក៏បាននាំយកសត្វជ្រូកទាំងអស់នោះមករក្សាទុក្វនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដើម្បីចាត់ការបន្ត ។

សូមបញ្ជាក់ថា ជំងឺប៉េសជ្រូកអាហ្វ្រិក​បាននិងកំពុងឆ្លងរាលដាល​នៅក្នុងប្រទេសចិន ជាពិសេសប្រទេសយួន តែម្តង បង្កការព្រួយបារម្ភថា ជំងឺនេះអាចឆ្លងចូល​កម្ពុជា បើសិនជាមន្ត្រីជំនាញពាក់ព័ន្ធ គិតតែពីផលប្រយោជន៍ បណ្តោយឲ្យឈ្មួញនាំជ្រូកចូលខុសច្បាប់នោះ ៕

 

Loading...