ជ្រើសរើសបុគ្គលស្រី ដែល​ហ៊ាន​ស្រាត

តាម​ប្រភព​​ពី​ Oddity Central បានឱ្យដឹង​ថា ក្រុមហ៊ុន​អង់គ្លេស​​ជំនាញ​ខាង​សម្អាត យីហោ «Naturist Cleaners» ដែល​ជា​ក្រុម​ហ៊ុន​នាំមុខ​គេ​​​ ​នៅ​ចក្រភព​អង់គ្លេស ​ខាង​ផ្នែក​សម្អាតផ្ទះ​​សម្បែង​ដោយ​ខ្លួន​​ទទេ បាន​និង​កំពុង​តែ​ប្រកាស​ជ្រើសរើស​បុគ្គលិក​ស្រី ដែល​មានចិត្ត​ចង់រក​ប្រាក់​ឈ្នួល​សម្អាតផ្ទះ ជាមួយនឹង​ខ្លួន​អាក្រាត ដោយ​មាន​តែ​ស្បែកជើងផ្ទាត់ និង​ស្រោមដៃ​ជាប់​នឹង​កាយ​តែ​ប៉ុណ្ណោះ​។

ក្រុមហ៊ុន​នេះ ​មិន​ប្រកាន់​អាយុ​ជា​ធំទេ​ មនុស្ស​ស្រី​គ្រប់​វ័យ​អាច​ដាក់​ពាក្យ​បាន ហើយ​ទំហំ​ដើមទ្រូង​ប៉ុនណា ក៏​គេ​យក​ដែរ​។ ប្រាក់​កម្រៃ​ដែល​អាច​រកបាន គឺ​៥៧​ដុល្លារ​​ក្នុង​មួយ​ម៉ោង​។

​​ក្នុង​សេចក្តី​ប្រកាស​ជ្រើសរើស​បុគ្គលិក​បាន​សរសេរ​ថា​ «ពួក​យើង​កំពុង​តែ​ស្វែងរក​បុគ្គលិក​សម្អាតផ្ទះ​ភេទ​ស្រី ដែល​អាច​ធ្វើការ​សម្អាតផ្ទះ​ជាមួយនឹង​ខ្លួន​ទទេ​មិន​មាន​ខោអាវ​ជាប់​នឹង​ខ្លួន​ ។ ការងារ​ទាំងអស់​ ដែល​ត្រូវធ្វើ​ គឺជា​ការ​សម្អាត​ធម្មតា រួម​មាន​ ការ​បោស​ដី រៀបចំ​អី​វ៉ា​ន់ បូម​ធូលី ស្រោច​ទឹក​ផ្កា រៀបចំ​គ្រែ ប្រើប្រាស់​ម៉ាស៊ីនបោកខោអាវ អ៊ុតខោអាវ និង សម្អាត​កញ្ចក់​» ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក៏​បាន​ចរចា​ជាមួយនឹង​អ្នក​ជួលថា​ នឹង​មិន​ឱ្យ​មានការ​ប៉ះពាល់​រាង​កាយ​ និង​ថតរូប​ដាច់ខាត ខណៈ​ពេល​បុគ្គលិក​កំពុង​សម្អាត​។

គួរ​បញ្ជាក់​​ថា ក្រុមហ៊ុន​នេះ ​មាន​ដើម​កំណើត​នៅ​ទីក្រុង​ឡុ​ង កាលពី​២​ឆ្នាំ​កន្លះ​មុន​។ ឥលូវ​នេះ វា​កំពុង​តែ​ព្យាយាម​ពង្រីក​សេវាកម្ម​ឲ្យ​ដល់​កន្លែង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ទាំងមូល​។ ខាង​ក្រុមហ៊ុន​ប្រាប់​ថា តម្រូវការ​បុគ្គលិក​ស្រី​អាក្រាត​កាយ ទៅ​សម្អាតផ្ទះ គឺ​ភាគច្រើន​ជា​តម្រូវការ​របស់​សហគមន៍​និយម​អាក្រាត​កាយ​ ពួក​គេ​ចូល​ចិត្ត​ភាព​គ្មាន​សម្លៀក​បំពាក់​ជាប់​នឹង​ខ្លួន​។

ក្រុមហ៊ុន​សេវា​សម្អាត​គេហ​ដា្ឋ​ន Naturist Cleaners បាន​បញ្ជាក់​ថា​ការ​អាក្រាត​កាយ​ពេល​ធ្វើ​សេវា​សម្អាត មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្លូវភេទ​នោះ​ទេ​។ លោកស្រី Laura Smith ដែល​ជា​ថៅកែ​ក្រុមហ៊ុន​បាន​បំ​ភ្លឹប​ន្ថែ​ម​ថា​ «វា​ជា​សេវាកម្ម​សម្រាប់​បំពេញ​តម្រូវការ​របស់ សមាគម​និយម​អាក្រាត​កាយ​។ ពួក​យើង​គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​សម្អាត​​ វា​គ្មាន​អ្វី​ទាក់ទង​នឹង​ផ្លូវភេទ​ឡើយ​» ។

អ្នក​ប្រហែលជា​ឆ្ងល់​​ថា ហេតុ​អ្វី​បាន​ចាំបាច់​រើស​យក​តែ​នារី​មក​​ធ្វើការ​ ។ តាម​ពិត​ទៅ នេះ​មក​ពី​ក្រុមហ៊ុន​មាន​បុគ្គលិក​ប្រុស​គ្រប់​គ្រាន់​ហើយ និង​ម្យ៉ាងទៀត​ មក​ពី​អតិថិជន​ភាគច្រើន​គឺជា​បុរស៕

ប្រភព

Loading...