ឈាមស្រែកស្បែកហៅៈ ចាប់ខ្លួនជនដៃដល់បាញ់សម្លាប់មន្ត្រីប៉េអឹម បរិស្ថាន និងមន្ត្រីអង្គការ WCS

ភ្នំពេញៈ ជនដៃដល់ដែលបានបាញ់សម្លាប់មន្ត្រីប៉េអឹម មន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ WCS នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្បែព្រំដែនវៀរណាម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចចាប់ខ្លួបានហើយ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ហើយសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យមករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ នេះបើតាមមន្ត្រីជាន់ខ្ពស់ប៉េអឹមលើផ្ទៃប្រទេសដែលចុះប្រតិបត្តិការបានបញ្ជាក់ប្រាប់រស្មីកម្ពុជា។

ជនដៃដល់ដែលចាប់ខ្លួឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្តិ៍អូររលែ។ ចំណែកជនសង្ស័យ៤នាក់ផ្សេងទៀត ត្រូវបានចូលមកសារភាព។

ក្នុងសំណរឿងនេះ មនុស្សចំនួន០៥នាក់ ក្នុងមានមន្រ្តីយោធាការពារព្រំដែនចំនួន០៣នាក់ និងមន្រ្តីនគរបាលការពារព្រំដែន២ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្នុងករណីបាញ់សម្លាប់យ៉ាងព្រៃផ្សៃលើមន្ត្រីប៉េអឹម មន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ WCS នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្បែព្រំដែនវៀរណាម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជូនទៅលលោកនាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា ករណីផ្ទុះអាវុធនេះបង្កឡើងដោយឈ្មោះ ផល ពេញ ជាមន្ត្រីនគរបាលការពារព្រំដែន , ឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់នោះ៕ 

 

Loading...