ឈាមស្រែកស្បែកហៅ ឃាតករឃោឃៅធ្វើអត្តឃាតរត់ចូលរថយន្ត

ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការរងខេត្តកំពង់ចាមបានឱ្យដឹងថា ឃាតករដែលកាប់សម្លាប់ឪពុក-ម្តាយក្មេក ប្រពន្ធ និងកូន នៅស្រុកចំការលើ បានធ្វើអត្តឃាតខ្លួនឯងដោយរត់ចូលរថយន្តកិនបែកក្បាលខ្ទេចស្លាប់ ក្នុងថ្លុកឈាម បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាព្រឹកព្រលឹមថ្ងៃទី២ ធ្នូ ២០១៥ ស្ថិតនៅពីកន្លែងកើតហេតុមានចម្ងាយប្រហែល៨គីឡូម៉ែត្រពីផ្ទះឃាតករ តាមបណ្តោយផ្លូវលំក្នុងភូមិវាលធំ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកស្នងការនគរបាលខេត្តបន្តថា ខណ:ដែលកម្លាំងនគរបាលរបស់លោកតាមប្រមាញ់គ្រប់ទីកន្លែងទាំងក្នុង និងក្រៅខេត្ត ក៏ដូចជាតាមមាត់ច្រកព្រំដែននោះ កម្លាំងនគរបាលខេត្តក៏បានប្រទះឃើញសាកសពដែលត្រូវរថយន្តកិនខ្ទេច ក្បាលម្នាក់ ដែលយើងសង្ស័យថា ជាឃាតករឈ្មោះអេង ធី ដែលបានសម្លាប់ឪពុក-ម្តាយក្មេក ប្រពន្ធនិងកូន នៅស្រុកចំការលើ ។
ដើម្បី ស្រាយភាពសង្ស័យ លោកស្នងការនគរបាលខេត្តកំពង់ចាម បានទៅដឹកសាក្សីចំនួន៨នាក់ រួមមានកូនដើមប្រពន្ធ ប្អូនថ្លៃប្រពន្ធ និងអ្នកជិតខាងដែលបានផឹកស៊ីជាមួយ ទៅកន្លែងប្រទះឃើញសាកសពនោះ ដោយអ្នកទាំងនោះអះអាងថា ពិតជាសពឃាតករ អេង ធី មែន ដោយចំណាំខោអាវ និងសម្លាកលើខ្លួនជាដើម។ ដើម្បីឱ្យកាន់តែច្បាស់ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានចាត់នគរបាលផ្នែកបច្ចេកទេសខេត្តបានផ្តិតយកក្រយ៉ៅដៃរបស់សាកសព ដើម្បីផ្ទៀងផ្ទាត់ និងក្រយ៉ៅដៃក្នុងម៉ាស៊ីន Computer ដែលឃាតករបានមកធ្វើអត្តសញ្ញាណប័ណ្ណក្នុងពេលកន្លងទៅផងដែរ ។
ក្រោយ ធ្វើកោសល្យវិច័យរួចសមត្ថកិច្ចក៏បានសន្មត់ថា សាកសពគឺពិតជាឃាតករដែលបានកាប់សម្លាប់ឪពុក-ម្តាយក្មេក ប្រពន្ធ និងកូន ដែលការធ្វើអត្តឃាតរត់ចូលរថយន្តក៏ត្រូវរថយន្តបើកបុក និងកិនបែកក្បាលខ្ទេច(មើលមិនស្គាល់) ស្លាប់ភ្លាមៗនៅក្នុងថ្លុលឈាម យ៉ាងវេទនាបំផុត កាលពីវេលាម៉ោងប្រមាណជា៩យប់ថ្ងៃទី១ ធ្នូ ២០១៥ រីឯរថយន្តបង្កក៏បានបើកគេចរត់បាត់ពីកន្លែងកើតហេតុដែរ។ ហើយសាកសពឃាតកររូបនេះ ត្រូវបានប្រគល់ឱ្យប៉ុស្តិ៍នគរបាលគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចាត់ការតាមនិតិវិធីច្បាប់។
គួរ បញ្ជាក់ថា ឃាតករឈ្មោះ អេង ធី អាយុ៤៧ឆ្នាំ បានកាប់ឪពុក-ម្តាយក្មេក ប្រពន្ធ និងកូនប្រុសស្រីតូចៗ២នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងឪពុកក្មេកបានរងរបួសធ្ងន់ កាលពីវេលាយប់ថ្ងៃទី៣០ វិច្ឆិកា ២០១៥ ស្ថិតនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ជនរងគ្រោះទាំង៥នាក់ ដែលត្រូវបានឃាតករកាប់សម្លាប់ រួមមាន ម្តាយក្មេកឈ្មោះ ម៉ៅ យាង អាយុ៦៤ឆ្នាំ ប្រពន្ធឈ្មោះ ចាន់ធី សុភានី អាយុ៤៥ឆ្នាំ កូនស្រីឈ្មោះ ធី ស៊ាងហ៊ី អាយុ៦ឆ្នាំ កូនប្រុសឈ្មោះ ធី សីហា អាយុ៤ឆ្នាំ និងឪពុកក្មេក ឈ្មោះ ស្វាយ សាខន អាយុ៦៩ រងរបួសធ្ងន់ ។ ក្រុមគ្រួសារជនរងគ្រោះត្រូវគេដឹងថា ជាសមាជិកក្រុមប្រឹក្សាឃុំស្ពឺរបស់គណបក្សសង្គ្រោះជាតិ ៕

0c8784bd-47af-4daa-b4a8-b8d3cc9fee1c

01-12-201564001

Loading...

Leave a Reply

Your email address will not be published. Required fields are marked *