ឈាមស្រែក ស្បែកហៅទីបំផុតចាប់បានហើយ ឃាតកដែលរំលោភសម្លាប់ សិស្សសាលានោះ គឺត្រូវជា​ពូ​ជីដូនមួយ ហើយ​ថែម​ទាំង​បាន​ជួយ​សែង​សព​ទៀត

ខេត្តរតនគិរី ៖ ឃាតករ​សម្លាប់​យុវតី​ជា​សិស្សសាលា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ អ្វី​ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ហួសចិត្ត​នោះ​ជនសង្ស័យ​បាន​មក​ឈរ​មើល និង​ជួយ​សែង​សាកសព​ចេញពី​កន្លែង​កើតហេតុ​ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ទៀត​ផង ។

ក្នុង​ករណី​ខាងលើ​នេះ​ត្រូវ​បាន​លោក តេ​ង សា​វុ​ធ អធិការរង​ទទួល​បន្ទប់​ព្រហ្មទណ្ឌ​ក្រុង​បាន​លុង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ជា ដែន អាយុ​៣៩​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ ជា​បុរស​ពោះម៉ាយ​លែងប្រពន្ធ​២​ឆ្នាំ​ហើយ រស់នៅ​ជាមួយ​ប្អូនបង្កើត​ឈ្មោះ​ប៉ក់ ឡុ​ក ដែល​មានផ្ទះ​ក្បែរ​គ្នា​នឹង​យុវតី​ដែល​ខ្លួន​សម្លាប់ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​ក្នុង​ថ្ងៃ​កើតហេតុ​ដែល​យុវតី​នោះ​ស្លាប់​ក្នុង​វេលា​ម៉ោង​៥​រសៀល​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ឃាត់ខ្លួន​ចំណុច​ផ្ទះ​យុវតី​នោះ​តែ​ម្តង ក្រោយ​ពី​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ព័ត៌មាន​យ៉ាង​លម្អិត​ជុំវិញ​កន្លែង​កើតហេតុ ។

ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​មក​ដល់​អធិការ​ជនសង្ស័យ​មិន​បាន​សារភាព​ថា សម្លាប់​យុវតី​ឈ្មោះ អាត់ ស៊ី​ញ អាយុ​១៨​ឆ្នាំ នោះ​ទេ​តែ​ព័ត៌មាន​គួ​ឱ្យ​ចាប់​អារ​ម្ម​ទៅ​លើ​ជនសង្ស័យ​រូប​នោះ​ទី​១ នៅ​ប្រហែលជា​ម៉ោង​៧​យប់​ជនសង្ស័យ​បាន​ទៅ​ទិញ​ស្រា​បៀរ​១​កំប៉ុង និង​ដូរ​ក្រ​វឹល​១​កំប៉ុង​ទៀត​នៅ​តូប​លក់​របស់​យុវតី​រង​គ្រោះ​យក​ទៅ​ផឹក​ផ្ទះ​របស់​ខ្លួន​ស្រប​ពេល​យុវតី​រង​គ្រោះ​មក​ពីសា​លា​ផង​ដែរ​ដល់​ពេល​សមត្ថកិច្ច​ចាប់​បាន​សួរ​ជនសង្ស័យ​ថា តើ​មាន​ទៅ​ទិញ​ស្រា​បៀរ​នៅ​តូប​យុវតី​ដែរ​ឬទេ? ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​បង្វែរ​ដាន​ថា អត់​បាន​ទៅ​ទិញ​ទេ ជនសង្ស័យ​នោះ​បាន​ឆ្លើយ​ថា ខ្លួន​បាន​ទៅ​ទិញ​ស្រា​បៀរ​ពីរ​កំប៉ុង​នោះ​នៅ​ភូមិ​១ កាចា​ញ ពេល​សមត្ថកិច្ច​សួរ​ដេញដោល​យ៉ាង​ខ្លាំង​ទើប​ជន​រង​គ្រោះ​បាន​ថា ទិញ​ស្រា​នៅផ្ទះ​រង​គ្រោះ​មែន ហើយ​មាន​ចំណុច​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​មានការ​សង្ស័យ និង​ឈាន​ទៅ​ដល់​ការ​ដាក់បន្ទុក​ទៅ​លើ​ជនសង្ស័យ​រូប​នេះ ។

លោក តេ​ង សា​វុ​ធ បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​ក្រុង​បាន​លុង​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​សាលាដំបូង​ខេត្តរតនគិរី​ធ្វើការ​ចោទប្រកាន់ ឬ​មិន​ចោទប្រកាន់​ទៅ​លើ​ចៅក្រម​ស៊ើបសួរ ។ បើ​តាម​ព័ត៌មាន​ពី​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ពុធ អាត អាយុ​៤២​ឆ្នាំ ជនជាតិ​គ្រឹ​ង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ជា ដែន នេះ​ត្រូវជា​ប្អូនជីដូនមួយ​របស់​គាត់ យុវតី​ដែល​ត្រូវជា​ក្មួយ​របស់​ជនសង្ស័យ​ហើយ​ជនសង្ស័យ​ចេញចូល​ផ្ទះ​គាត់​ដោយ​សេរី ៕

Loading...