ឈឺ​ពោះ​​ឆ្លង​ទន្លេ​នៅ​លើ​​រ៉ឺ​ម៉ក​ម៉ូ​តូ​តាមផ្លូវ​ មុន​ពេល​ប្តី​ដឹក​បញ្ជូន​​ទៅ​ដល់​មន្ទីរ​ពេទ្យ​​

ភ្នំពេញ ៖ ស្រ្តីម្នាក់ឈឺពោះឆ្លងទន្លេ​​ប្តីដឹកតាមរ៉ឺម៉កម៉ូតូ​ទៅ​មណ្ឌលសុខភាពទឹកថ្លា ​ដល់ពាក់កណ្តាលផ្លូវ​សម្រាលបានកូន​ស្រីមួយនៅ​លើ​រ៉ឺ​ម៉ក​ម៉ូ​តូ ។ ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៣និង៣០ទៀបភ្លឺ​ថ្ងៃទី​ខែកញ្ញា២០១៥  ​តាមបណ្ដោយផ្លូវលេខ២០០៤កែងនិងផ្លូវ​ណត​ប្រ៊ីត ស្ថិតក្នុង​សង្កា​ត់​​ទឹកថ្លាខណ្ឌសែនសុខ ។

បុរសជាប្ដី​ឈ្មោះ ធឿមសម័យ អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិថ្មគោល ផ្លូវលំសង្កាត់ចោមចៅ ខណ្ឌសែនសុខ ស្រុកកំនើតនៅ​ខេ​ត្តព្រៃវែងប្រពន្ធ​ដែលសម្រាលកូនតាម​ផ្លូវនៅលើរ៉ឺម៉កម៉ូតូ​​ ឈ្មោះ សឹម ដាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ។ បុរសជាប្តីបានឲ្យដឹងថា ប្រពន្ធ​រប​ស់​គាត់មានកូន២នាក់រួចហើយ និងបានពរពោះកូនទីបី បានឈឺពោះនៅវេលាម៉ោង៣ទៀបភ្លឺគាត់បានហៅរ៉ឺម៉កម៉ូតូ​ឲ្យដឹកយកទៅ​សម្រាល​កូន​នៅ មណ្ឌលសុខភាពទឹកថ្លា ខណៈពេលដឹកមកដល់ស្តុបណតប្រីតស្រាប់តែប្រពន្ធរបស់គាត់  បែកទឹកភ្លោះសម្រាលនៅលើរ៉ឺម៉កម៉ូតូតែម្តង ទើប​គា​ត់​ហៅរ៉ឺម៉កម៉ូតូឲ្យឈប់ហើយកម្លាំង អន្តរាគមន៍របស់ខណ្ឌសែនសុខបានល្បាតមកដល់ប្រទះឃើញក៏បានទៅដឹកគ្រូពេទ្យនៅ មណ្ឌលសុខ​ភា​ព​ទឹកថ្លាឲ្យមកជួយកាត់ទងផ្ចិតទារកហើយដឹកតាមរ៉ឺម៉កម៉ូតូយកទៅ មណ្ឌលសុខភាពទឹកថ្លាបន្តទៀត ។

​ បុរសជាប្តីពេលដែលឃើញប្រពន្ធសម្រាលកូននៅលើរ៉ឺម៉កម៉ូតូបែបនេះគិតតែពីយក​ ក្រណាត់ជូតឈាមឲ្យទារកនិង​ប្រពន្ធហើយទារកដែលសម្រា​លនៅលើរ៉ឺម៉កម៉ូតូបានទារិកា ដែលកូនរបស់គាត់មុនបានស្រីម្នាក់និងប្រុសម្នាក់សរុបទាំងអស់៣នាក់ហើយ ៕

2015_09_04_03_06_04 2015_09_04_03_06_04_1 2015_09_04_03_06_04_2 2015_09_04_03_06_04_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *