ឈឺ​ពោះ​​សម្រាល​កូន​ដំ​បូង​ សង្ស័យ​គ្រូ​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់​​ស្លាប់​ទាំង​ម្តាយ​​​កូន​ក្នុង​ផ្ទៃ​

ភ្នំពេញ ៖ ស្រ្តីម្នាក់ឈឺពោះទៅសម្រាលកូននៅមន្ទីរពេទ្យ(ខ្មែរមិត្តភាពខ្មែរសូវៀត) ​ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ សង្ស័យ​គ្រូពេទ្យ​មិន​យក​ចិ​ត្តទុក​ដាក់​ ។ ទុករហូតទាល់តែស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ​ កា​ល​ពី​វេ​លា​ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ខែ​កញ្ញា២០១៥នេះ ។​

ស្រ្តីដែលស្លាប់កូនក្នុងផ្ទៃមានឈ្មោះសុខាវី អាយុ៣៤ឆ្នាំរស់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មាន​ប្តីឈ្មោះ សុភក្រ័ អាយុ៤៥ឆ្នាំ ធ្វើ​​​ការនៅក្រសួងទេសចរណ៍។ តាមសម្តីរបស់បុរសជាប្តីបានឲ្យដឹងថា គាត់ទើបមានកូនទីមួយហើយពេលដែលប្រពន្ធ​គាត់ចាប់ផ្តើមមាន​ផ្ទៃពោះ​ គាត់តែងតែនាំប្រពន្ធទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ព្រោះនៅជិតផ្ទះហើយ​ជា​មន្ទីរពេទ្យរបស់រដ្ឋផង ម្យ៉ាងទៀតគាត់​មានសា​ច់​​ញាតិធ្វើ ពេទ្យនៅក្នុងមន្ទីរពេទ្យស្រាប់ ។ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកញ្ញា ប្រពន្ធរបស់គាត់ ឈឺពោះគ្រប់ខែសម្រាលកូនក៏បាននាំ​ប្រពន្ធ​ទៅ​ ពិនិត្យគ្រូពេទ្យប្រាប់ថាជិតដល់ម៉ោង​ សម្រាលកូនហើយឲ្យនៅសម្រាកក្នុងមន្ទីរពេទ្យតែម្តង ដោយចេះតែប្រាប់ឲ្យប្រពន្ធរបស់​គាត់ដើរចុះដើរ​ឡើ​ង​ ជាប់រហូតដោយមិនបានហៅទៅពិនិត្យទៀតទេ គឺទុកឲ្យដើរតាំងពី​ម៉ោង៩ព្រឹករហូតដល់ម៉ោងកើតហេ​តុស្រាប់តែប្រពន្ធរបស់គា​ ត់រឹងថ្គាម​ក្រ​ញង់ដៃទើបគ្រូ​ ពេទ្យដែលនៅប្រចាំការសុទ្ធតែជាពេទ្យស្តារក្មេងៗនោះបាននាំចូលទៅក្នុងបន្ទប់សង្គ្រោះ បន្ទាន់ឃើញមានឌុកទ័រម្នាក់ចេញមកសួរ​ថា​តើ​ត្រូវជួយម្តាយឬក៏កូន ពេលនោះធ្វើឲ្យគាត់​ជាប្តីស្រឡាំងកាំងនិយាយមិនទាន់ចេញផង គ្រូពេទ្យបានដើរទៅក្នុងបន្ទប់សង្គ្រោះវិញបាន​បន្តិចក៏​ ដើរចេញមកវិញបានប្រាប់ថាទាំងម្តាយនិងកូនបានស្លាប់ទៅហើយ ធ្វើឲ្យគាត់យំក៏ មិនចេញដែរ មិនគួរណាគ្រូពេទ្យមិនមើលប្រពន្ធកូន​របស់គាត់​ទុ​​ក​រ​ហូត​ទាល់តែប្រពន្ធនិង កូនរបស់គាត់ស្លាប់បែបនេះសោះ ។

បុរសជាប្តីបានបន្តទៀតថា ដោយសារតែគាត់មិនទុកចិត្តគ្លីនិកឯកជន សុខចិត្តមកមន្ទីរ​ពេទ្យរដ្ឋ តែទីបំផុតបែរជាគ្រូពេទ្យធ្វើឲ្យគាត់បាត់បង់ប្រ​ពន្ធ​ និងកូនជាទីស្រឡាញ់របស់គាត់បែបនេះទៅវិញ ។ បន្ទាប់ពីជួបហេតុការណ៍អកុសលបែបនេះបុរសជាប្តីនិងក្រុមគ្រួសារ​ កើតទុកមិនសុខចិត្តបាន​ទៅ​​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ពេលទៅប៉ុស្តិ៍ជួប មន្រ្តីប៉ុស្តិ៍ម្នាក់ប្រាប់ថាអត់ចេះអក្សរទេគាត់គ្រាន់តែជាអ្នកយាម តែសាច់ញាតិ​នៅរង់ចាំ​ រហូតមានសមត្ថកិច្ចចេញមកទទួលពាក្យបណ្តឹងហើយសមត្ថកិច្ចប្រាប់ថា បើដាក់ពាក្យ​បណ្តឹងសពមិនទាន់អាចយកទៅធ្វើបុណ្យបានទេ រង់ចាំព្រឹកទើបសមត្ថកិច្ចជំនាញចុះមកពិនិត្យ ៕

2015_09_23_09_27_38 2015_09_23_09_27_38_2 2015_09_23_09_32_23_3 2015_09_23_09_32_23_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *