ឈើបេងជាង១០mគូប ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើចុះបង្រ្កាប ខណ:ឈ្មួញនៅតែបន្តរចរាចរ

ខេត្តមណ្ឌលគីរី៖សមត្ថកិច្ចបាននិយាយថា សិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង កាលពីរសៀលថ្ងៃ១កញ្ញា ២០១៥ ត្រូវបានចុះបង្ក្រាបផ្ទាល់ដោយ លោក សូ សុវិជា ព្រះរាជអជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគីរី ស្ថិតនៅក្នុងភូមិពូគ្រេង ឃុំស្រែអំបូម ស្រុកពេជ្រតា ខេត្តមណ្ឌលគីរី ។

ក្នុងយុទ្ឋនាកាចុះបង្ក្រាបផ្ទះសិប្បកម្មកែច្នៃឈើខុសច្បាប់មួយនេះ កំលាំងនគបាលស្រុកពេជ្រតា បាននាំគ្នាឆ្មក់ចូល ផ្ទះសិប្បកម្មដែលជាកម្មសិទ្ឋរបស់ឈ្មោះ ស៊ីន នឹង ដកហូតបាន គ្រឿងម៉ាស៊ីន សម្រាប់កែច្នៃឈើមួយចំនួន នឹងឈើប្រណិតប្រភេទ បេងប្រមាណជាង 10មែត្រគូប រីឯមនុស្សវិញបានដឹងខ្លួនមុនរត់ចេញបាត់អស់ទៅហើយ។

បច្ឆុប្បន គ្រឿងម៉ាស៊ីន នឹង ឈើប្រណិតទាំងនេះ ត្រូវបានបញ្ចូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី៕

56022 56023 56024 56025 56026 56027

Loading...

Leave a Reply

Your email address will not be published. Required fields are marked *