ឈើប្រណិតជិត២០០ដុំត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងស្ទាក់ចាប់បាន

ខេត្ត​ស្ទឹងត្រែងៈ រថយន្តដឹកឈើប្រណិតប្រមាណជិត២០០ដុំត្រូវបានកម្លាំងអាវុធហត្ថខេត្តដេញស្ទាក់ចាប់បានខណៈរថយន្តនោះដឹកឈើប្រភេទធ្នង់ពេញក្នុងរថយន្តកាលពីព្រឹកថ្ងៃទី២៧មីនា២០១៨ស្ថិតនៅតាមដងផ្លូវជាតិលេខ៧ចំនុចជិតចំណតរថយន្តថ្មីក្នុងសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែង ។

មន្ត្រីអាវុធហត្ថអោយដឹងថាដោយមានការរាយការណ៏ពីភ្នាក់ងារសំងាត់ថាមានរថយន្តកាមរីហើមពណ៏សំបកឪឡឹកមួយគ្រឿងផ្ទុកឈើប្រណិតខុសច្បាប់ពេញក្នុងរថយន្តលោកក៏បានចាត់កម្លាំងរងចាំស្ទាក់ចាប់នៅតាមដងផ្លូវបានផ្លូវបានតែម្តង។លោកថាក្រោយការបង្ក្រាបបានភ្លាមម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរហើយរថយន្តដឹកឈើប្រណិតនោះត្រូវបាននាំយកទៅកាន់ទៅបញ្ចារដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើ។

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានបញ្ជាក់ប្រភេទឈើដែលកម្លាំងកងរាជអាវុធហត្ថប្រគល់អោយនោះជាឈើប្រណិតប្រភេទធ្នង់ឈូសស្អាតៗប៉ុនដុំឥដ្ឋមានចំនួន១៧០ដុំហើយបច្ចុប្បន្ននេះត្រូវបាននាំយកទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើនិងស្វែងរកម្ចាស់ឈើដើម្បីចូលខ្លួនតាមច្បាប់ស្តីពីព្រៃឈើ៕ ឡុងកាន់សំនៀង

 

 

 

Loading...