ឈើប្រណិតធ្នង់ប្រមាណជាង៣តោនត្រូវបានបង្ក្រាបនៅលំនៅដ្ឋាន១កន្លែងក្នុងភូមិស្រែពោធិ៍!

ស្ទឹងត្រែងៈដីឡូលំនៅដ្ឋាន១កន្លែងជាទីតាំងស្តុកឈើប្រណិតរបស់ក្រុមឈ្មួញរកស៉ីបទល្មើសដែលតែងតែលបលួចលាក់ទុកជាយូរមកហើយនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាចុះបង្ក្រាបដកហូតឈើប្រណិតបានជាច្រើនសន្លឹកដែលគេប៉ាណស្មានអាចនិងមានរហូតដល់ជាង៣តោនឯណោះ។ការចុះបង្ក្រាបទីតាំងដែលជាទីតាំងស្តុកឈើប្រណិតធ្នង់ខាងលើបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី៦ឧសភា២០១៨
ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចំនុចដុងតាដាំក្នុងភូមិស្រែពោធិ៍សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចអោយដឹងថាមុនឈានដល់ការចុះឆែកឆេរដកហូតបទល្មើសជាក់ស្តែងនៅក្នុងដីលំនៅដ្ឋានខាងលើនោះសមត្ថកិច្ចបានដាក់បណ្តាញតាមដើម្បីរកមុខសញ្ញាដឹកជញ្ជូននិងស្តុកទុុកបទល្មើសព្រៃឈើខុសច្បាប់ដែលឈ្មួញតែងតែលួចដឹកជញ្ជូនតាមទូកយកមកចូលខេត្តស្ទឹងត្រែងរួចដឹកបន្តទៅកាន់ខេត្តគោលដៅជារៀងរាល់ថ្ងៃ។

ក្រោយពីបង្ក្រាបបទល្មើសខាងលើនោះរួចមកកម្លាំងជំនាញបានធ្វើការរឹបអូសឈើប្រណិតទាំងនោះយកទៅរក្សាទុកក្នុងផ្ទះខណ្ឌក្បែរនិងស្ពានសេកុងខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្ត។
សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ទេថាចំនួនឈើប្រណិតធ្នង់ដែលបង្ក្រាបបាននោះមានចំនួនប៉ុន្មានសន្លឹកឬប៉ុន្មានមែត្រគូបឬទំងន់ប៉ុន្មាននៅឡើយទេ។

យ៉ាងណាមិញទីតាំងផ្ទះស្តុកឈើក្នុងភូមិឃុំខាងលើម្ចាស់ផ្ទះអាចនិងមានការឃុបឃិតគ្នាជាមួយនិងម្ចាស់ឈើទើបបានជាឈើប្រណិតទាំងនោះអាចស្តុកទុកនៅក្នុងផ្ទះនោះបានហើយប្រសិនជាសមត្ថកិច្ចចង់វែកមុខរកម្ចាស់ឈើពិតប្រាកដវិញដូចជាមិនលំបាកទេដោយធ្វើទៅតាមនិតិធី៕ ឡុងកាន់សំនៀង

 

Loading...