ឈើប្រណិតមួយកុងតឺន័រត្រូវឈ្មួញទំលាក់ទុកក្នុងដីឡូតិ៍មួយកន្លែងដោយគ្មានជំនាញណាមកត្រួតពិនិត្យ

ខេត្តកំពត៖ឈើប្រណិតប្រមាណជិត៤០ដុំត្រូវបានគេយកមកគរទុកនៅចំណុចដីឡូតិ៍មួយកន្លែងដោយគ្មានជំនាញមកត្រួតពិនិត្យសោះឡើយ  ។​

បើតាមការអោយដឹងពីទីតាំងស្តុកឈើប្រណិតនេះ​ ត្រូវបានគេស្គាល់ថាជាដីឡូតិ៍របស់អភិបាលរងខេត្តកំពតម្នាក់ស្ថិតក្នុងភូមិបឹងទូក ​ ឃុំបឹងទូក​ ស្រុកទឹកឈូ​ ខេត្តកំពត ដោយពលរដ្ឋបានសង្ស័យថាឈើប្រណិតដែលគរទុកទាំងនោះអាចនឹងគ្មានច្បាប់ឬលើសចំនុះ​PC ​ ដែលជំនាញត្រូវរូវគ្នាជាមួយក្រុមឈ្មួញ  ។​

ទាក់ទងបញ្ហានេះ អ្នកសាព័ត៏មានមិនអាចសុំការបំភ្លឺពីលោក​ កង​ គឹមលី​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតបានទេនៅល្ងាចថ្ងៃ២៤នេះ ដោយទូរស័ព្ឌលោកមិនអាចទំនាក់ទំនងបាន   ។​

ចំណែកលោក​ ជួន​ សារ៉ា​ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតបានថ្លែងថា លោកនិងចាត់មន្ត្រីជំនាញទៅត្រួតពិនិត្យនៅទីតាំងនោះ ។​

តែយ៉ាងណាក៍ដោយក្រោយពីការថ្លែងរបស់នាយរងខណ្ឌបែបនេះគេមិនបានឃើញមានមន្ត្រីជំនាញណាម្នាក់មកក្បែរទីតាំងនោះឡើយ  ។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពតបាននិយាយថា បទល្មើសជាច្រើនកើតមាននៅក្នុងខេត្តកំពត មិនថាតែបទល្មើសដែលឈ្មួញរកសីុដឹកឈើនោះទេ ៕

 

24-10-201561101 61102 61103

Loading...

Leave a Reply

Your email address will not be published. Required fields are marked *