ឈើប្រណីតប្រភេទនាងនួនពេញ១រថយន្តត្រូវកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងចាប់បានប្រគល់ឲ្យមេព្រៃ

ខេត្តស្ទឹងត្រែងៈ រថយន្តប្រភេទវីស្ទូ ពណ៌ទឹកមាសចាស់ ពាក់ផ្លាកលេខ ភ្នំពេញ2S-2155ចំនួន១គ្រឿង ផ្ទុកឈើប្រណីតនាងពេញក្នុងរថយន្តត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចុះចាប់បានគ្រាដែលកំពុងធ្វើដំណើរនៅលើដងផ្លូវជាតិលេខ៧៨ចេញពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនៈគិរី។

ករណីបង្ក្រាបរថយន្តដឹកឈើប្រណិតខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០០និង៤០នាទីយប់អធ្រាតឆ្លងចូលថ្ងៃទី១៤វិច្ឆកាឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិច្រប់ឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឲ្យដឹងថា ដោយមានការបញ្ចាផ្ទាល់ពីឧត្តមសេនីយ៏ត្រីអៀងវ៉ាន់ឌី មេបញ្ជាការកងរាជអវុធហត្ថខេត្តដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងចំពោះមន្ត្រីក្រោមឱវាទដើម្បីទប់ស្កាត់បង្ក្រាបបទលើ្មសនានាជាច្រើនក្នុងដែនដីខេត្តស្ទឹងត្រែងកម្លាំងសមត្ថកិច្ចបានឈានទៅបង្ក្រាបបានករណីបទល្មើសជាបន្តបន្ទាប់។ជាក់ស្តែងកាលពីពេលថ្មីៗនេះកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយឧត្តមសេនីយ៏ត្រីមេបញ្ជាការបានចុះបង្ក្រាបក្បួនរថយន្តដឹកឈើប្រភេទលេខ២ផ្ទុកឈើពេញនិងរថយន្តដឹកឈើប្រណិតជាច្រើនគ្រឿងរួចប្រគល់ទៅឲ្យមេព្រៃជាហូរហែមកផងដែរ។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់ថាឈើនៅក្នុងរថយន្តនោះជាប្រភេទនាងនួនសុទ្ធដែលមានមុខកាត់និងប្រវែងតូចធំលាយឡំគ្នាជាច្រើនហើយមានចំនួនប៉ុន្មាននោះនៅមិនទាន់បានដឹងនៅឡើយទេ។ក្រោយប្រគល់រថយន្តនិងឈើប្រណិតនោះរួចមកមន្ត្រីជំនាញបាននាំយកទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់បន្តទៅតាមនិតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថាជនសង្ស័យជាតៃកុងបើករថយន្តដឹកឈើប្រណិតខាងលើនោះកម្លាំងសមត្ថកិច្ចមិនអាចឃាត់ខ្លួនបានទេដោយជនសង្ស័យបានរត់គេចខ្លួនបាត់ស្រម៉ោលបាត់បន្ទាប់ពីឃាត់រថយន្តបានភ្លាម ៕ ឡុងកាន់សំនៀង

Loading...