ឈើមុខកាត់ធំៗ ៤០កំណាត់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តសហការណ៍ជាមួយកម្លាំងរាជអាវុធហត្ថស្រុកនិងជំនាញមេព្រៃធ្វើការបង្ក្រាប

ខេត្តរតនគិរី៖ ដោយមានការរឹតបណ្តឹងពីឯកឧត្តម ថង សាវុន អភិបាលនៃអភិបាលខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថខេត្តដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យលោកវរៈសេនីយ៍ទោ ឃី សុខា ទទួលផែនព័ត៌មានសន្តិសុខបានសហការណ៍ជាមួយកងរាជអាវុធហត្ថស្រុកនឹងជំនាញមេព្រៃចុះបង្ក្រាបឈើ១កន្លែងស្ថិតនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី នៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃជិតមាត់ទន្លេសេសាន្ត។
ឈើជាង៤០កំណាត់ត្រូវបានកម្លាំងជំនាញធ្វើការបង្ក្រាបនៅចំណុចខាងលើពេលនេះកំពុងដឹកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើមិនទាន់ធ្វើការវាស់វែងនៅឡើយទេ។

បើតាមការឲ្យដឹងពីជំនាញមេព្រៃថា ឈើទាំងអស់នេះប្រភេទគគី មុខកាត់ពី៣០ទៅ៤០ប្រវែង៣ម៉ែត្រទៅ៣,៥ម៉ែត្រត្រូវបានឈ្មួញយកមកលាក់ទុកបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែដោយមានកម្លាំងសំងាត់បានរាយការមកទាន់ពេលទើបអាចបង្ក្រាបបានឈើទាំងនេះតែម្តង។

បច្ចប្បន្នកម្លាំងជំនាញកំពុងតែស្វែងរកម្ចាស់ឈើដើម្បីធ្វើការផាកពិន័យទៅតាមច្បាប់រដ្ឋបាលព្រៃឈើ៕ ជាយដែន

 

Loading...