ឈើ របស់ក្រុមហ៊ុនអានម៉ារ៉ាឌី ៣រថយន្តយីឌុប ខកខានមិនបានចេញ ដោយសារអ្នកកាសែត

ខេត្តស្ទឹងត្រែង៖ ឈើ ចំនួន ៣រយន្តយីឌុបដែលត្រូវគេនិយាយថា ប្រុងបន្លំដឹកតាមរថយន្តដឹកឈើដែលមានច្បាប់ត្រឹមត្រូវ ត្រូវបានខកខានមិនបានចេញវិញ កាលពីរសៀលថ្ងៃទី១៥កញ្ញាម្សិលមិញ នៅចំណុចគល់ស្ពានស្រែពកចាស់ ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បន្ទាប់ពីអ្នកកាសែតថតរូបបាន ។
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មេការរបស់ក្រុមហ៊ុនឧកញ៉ាអានម៉ារ៉ាឌី ដែលគេហៅក្រៅឈ្មោះ ស្រី និង ឈ្មោះ ភា តែងតែដឹកឈើក្រុមហ៊ុនរបស់ខ្លួន គ្មានច្បាប់បន្លំតាមក្រុមហ៊ុនដទៃទៀតដែលមានច្បាប់ត្រឹមត្រូវ ដើម្បីគេចវេសពីការបង់ពន្ធ ។
ប៉ុន្តែបើទោះជាដូចក្ដី ឈ្មោះ ស្រី និង ឈ្មោះ ភា ជាមេការក្រុមហ៊ុនអានម៉ារ៉ាឌី ដែលរងការចោទប្រកាន់នោះ បានប្រាប់តាមទូរសព្ទថា ឈើចំនួន៣យីឌុបនេះ ជាប្រភេទឈើក្រហម(ឈើគ្រឿងផ្ទះ) ដែលដឹកចេញពីក្រុមហ៊ុនយកមកលើកដាក់រថយន្តនៅទីនោះ ដើម្បីរង់ចាំហែកបេសេ ដែលចេញដោយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង។
យ៉ាងណាក៍ដោយលោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង មិនអាចទាក់ទងសុំការបំភ្លឺបានទេ នាព្រឹកថ្ងៃទី១៦ កញ្ញានេះ ដោយទូរស័ព្ទចូលច្រើនដងតែពុំមានអ្នកទទួល ៕

IMG_1261

IMG_1267

Loading...

Leave a Reply

Your email address will not be published. Required fields are marked *