ឈ្មួញចាំតែឆ្លៀតឱកាសពេលសមត្ថកិច្ចរវល់សង្រ្គោះទឹកជំនន់

ខេត្តកំពង់ស្ពឺ៖ស្របពេលដែលថ្នាក់ដឹកនាំក៏ដូចជាសមត្ថកិច្ចកំពុងមមាញឹកក្នុងការជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏ជាពេលដែលឈ្មួញទុច្ចចរិតមានឪកាសក្នុងការដឹកជញ្ជូនឈើរបស់ពួកគេដែរ។

ជាក់ស្តែងកាលពីថ្ងែទី២១តុលា២០២០កន្លងទៅក្រុមឈ្មួញដ៏មានឥទ្ឋិពលប្រចាំស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺឈ្មោះមែន ភីរីណា មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺនិងជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកភ្នំស្រួចផងនោះបានធ្វើសកម្មភាពយករថយន្តស្ទូចឈើដែលមានមុខកាត់ធំៗដាក់លើរថយន្តបែនកង់១០មួយគ្រឿងដឹកឆ្ពោះទៅកាន់ក្រុងភ្នំពេញដោយមិនខ្លាចញញើតច្បាប់ទាល់តែសោះ។

បើតាមប្រភពដែលស្និតជាមួយលោកមែនភីរីណារហស្សនាម កូនលោកអតីតមន្ត្រីអាវុធហត្ថដែរនោះបានបង្ហើបថាការដឹកជញ្ជូនឈើនេះមិនមែនជាលើកទី១របស់គេនោះទេ គឺច្រើនដងណាស់មកហើយ ហើយគេច្រើនតែធ្វើសកម្មភាពនៅពេលណាដែលសមត្ថកិច្ចរវល់។ការដឹកឈលើកចុងក្រោយនេះស្របពេលដែលថ្នាក់ដឹកនាំខេត្តសម្រេចបើកផ្លូវអោយរថយន្តធុនធំឬដឹកទំនិញចរាចរណ៍តាមផ្លូវជាតិលេខ៤ឡើងវិញបន្ទាប់ពីបិតចរសចរណ៍ដោយសារទឹកជំនន់មួយរយ:រួចមក។

ប្រភពបន្តថា ការដឹកជញ្ជូនឈើចេញពីភូមិនានាក្នុងឃុំចំបក់ស្រុកភ្នំស្រួចនេះគឺគេហាក់មិនខ្លាចញញើតសមត្ថកិច្ចមូលដ្ឋាននោះទេ ហើយក៏គ្មានអ្នកណាដឹងដែរថាតើមកពីមូលហេតុអ្វីទើបគេមិនដែលឃើញអស់លោកមេព្រៃផ្នែកបរសេដ្ឋ សង្កាត់ត្រែងត្រយឹងនិងសង្កាត់គិរីវ័ន្តជាពិសេសអស់លោកបរិស្ថាននៅតំបន់គិរីរម្យបង្ក្រាបទាល់តែសោះ។

ប្រភពបន្តទៀតថារាល់ការដឹកជញ្ជូនឈើម្តងៗឈ្មោះនេះតែងតែនិយាយអួតក្អេងក្អាងថា គ្មានអ្នកណាហ៊ានបង្ក្រាបការដឹកឈើរបស់គេនោះទេព្រោះថ្នាក់ដឹកនាំខេត្តទាំងមូលគឺសុទ្ឋតែជាគ្នីគ្នារបស់គេអស់ហើយ លើសពីនេះទៅទៀតការរកស៊ីដឹកឈើនេះគឺគេរកស៊ីដើម្បីចិញ្ចឹមអង្គភាព ដូចច្នេះគ្មានអ្នកណាហ៊ានបង្ក្រាបគេនោះទេ។

មានការលើកឡើងថាបណ្តាលមកពីលាភសក្ការ:ឬដោយសារតែភាពអសកម្មខ្វះសមត្ថភាពរបស់អស់លោកមន្ត្រីទាំងនោះឬយ៉ាងណាទេទើបបានជាឈ្មួញឈើម្នាក់នេះចេះតែគេចផុតពីការបង្ល្រាបបែបនេះ?

មហាជនបានសំណូមពរដល់នាយឧត្តមសេនីយ៍សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាចាត់ក្រុមបង្ក្រាបថ្នាក់ជាតិមកបង្ក្រាបឈ្មួញឈើឈ្មោះមែន ភីរីណា និងបក្ឋពួកឈ្មោះថុង ឈ្មោះទុយ ដៃគូឈ្មោះសំណាក់ហៅណាក់ស្រមូម ដែលកំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចក្នុងរឿងដឹកឈើចេញពីឃុំចំបក់កាលពីពេលថ្មីៗកន្លងទៅដើម្បីទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិនេះផង។បើបណ្តែតបណ្តោយតទៅទៀតប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដល់មន្ត្រីដែលស្អាតស្អំចៀសផុតពីពាក្យនិន្ទាថា “ដឹកផង ដេញផង ហើយស្រែកឱ្យគេជួយចាប់”មហាជនសង្ឃឹមលើតែលោកនាយឧត្តមសេនីយ៍តែម្នាក់ប៉ុណ្ណោះដែលអាចចាត់វិធានការរដ្ឋបាលលើបុគ្គលរូបនេះបាន។លើសពីនេះទៅទៀតក៏មានការសំណូមពរផងដែរដល់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកព្រៃឈើជាពិសេសលោករដ្ឋមន្ត្រីក្រសួងកសិកម្មតែម្តងសូមមានចំណាត់ការលើលើមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកបរសេដ្ឋនិងសង្កាត់ក្រោមឪវាទផងព្រោះមើលទៅដូចជាស្លាប់ត្រកៀកអស់ហើយ។

ពាក់ព័ន្ឋនឹងបញ្ហាខាងលើនេះដែរអ្នកពត៌មានយើងមិនអាចសុំការពន្យល់បកស្រាយណាមួយពីលោកមែនភីរីណា និងគូកនបានទេដោយមិនមានលេខទូរសព្ទ៕

 

 

Loading...