ឈ្មួញឈើឈ្មោះចែផលិត ប្រើប្រាស់រថយន្តឆ្លាមដឹកជញ្ជូនឈើប្រណិតរៀងរាល់ថ្ងៃសមត្ថកិច្ចជំនាញមិនបង្ក្រាប

ខេត្តរតនគិរី÷ រថយន្តឆ្លាម១គ្រឿងដឹកជញ្ជូនឈើប្រណិតពេញប្រៀប ចេញពីស្រុកវើនសៃឆ្ពោះមកចូលក្រុងបានលុងបានយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ៧៨Aនោះឡើយ ចាប់ពីស្រុកវើនសៃ ស្រុកអូរជុំនឹងក្រុងបានលុងយ៉ាងអណាធិបតេយ្យ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ រថយន្តឆ្លាម១គ្រឿង ពណ៌ខ្មៅ អត់ស្លាកលេខ ដឹកឈើប្រណិតពេញរថយន្ត ចេញពីស្រុកវើនសៃ ឆ្លងកាត់ស្រុកអូរជុំ នឹងក្រុងបានលុង គេបានសង្កេតឃើញសមត្ថកិច្ចទាំងនោះមិនបានទប់ស្កាត់នឹងបង្ក្រាបឡើយ ជាពិសេស នគរបាលស្រុក ប៉ះអឹមស្រុកនឹងផ្នែករដ្ឋបាលព្រៃឈើអូរជុំ ដោយសាររថយន្តដឹកឈើ១គ្រឿងនេះ បានបង់លុយឲ្យសមត្ថកិច្ចទាំងនោះ ទើបគេមិនបានធ្វើការបង្ក្រាប។

ប៉ុន្តែរថយន្តដឹកឈើនេះមិនបានបង់លុយឲ្យសមត្ថកិច្ចវិញនោះ គេនឹងចាប់បង្ក្រាបបង្អួតឲ្យថ្នាក់លើបានដឹង ភាគច្រើនមិនមែនតែរថយន្ត១គ្រឿងនេះទេ គឺរថយន្តគ្រប់ប្រភេទទាំងអស់ដែលបានដឹកឈើឆ្លងកាត់ស្រុកចំនួនពីរខាងលើនេះ។

តាមការឲ្យដឹងពីតៃកុងរថយន្តដឹកឈើបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ឧសភានេះថា រថយន្តដឹកឈើនេះជារបស់ចែផលិត ហើយគាត់បានបង់លុយឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នអស់ហើយ ចាប់ពីស្រុកវើនសៃ ស្រុកអូរជុំ នឹងក្រុងបានលុង ទើបមកដល់កន្លែងទំលាក់ឈើនេះដោយសុវត្ថិភាព។

គួរំលឹកថា ចែផលិតរូបនេះជាឈ្មួញឈើរកស៉ីជាយូណាស់មកហើយប៉ុន្តែសមត្ថកិច្ចបានចាប់ជាច្រើនដងទៅហើយ យកវត្ងុតាងរថយន្តដឹកឈើមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ជាប់បានតែ២ថ្ងៃប៉ុណ្ណោះ គឺដោះលែងមកវិញ ទាំងរថយន្តនឹងឈើ ដោយសារប្តីជាមន្ត្រីជល់ផលខេត្តមួយរូបទើបសមត្ថកិច្ចទាំងនេះគេបានលើកលែងមកវិញ៕ ជាយដែន

Loading...