ឈ្មួញឈ្មោះ ហេង សកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅប្រទេសវៀតណាម សមត្ថកិច្ចនៅតាមដងផ្លូវមិនហ៊ានបង្ក្រាប ខ្លាចប៉ះពាល់លាភសក្ការ:ផ្ទាល់ខ្លួន

ខេត្តរតនគិរី÷ រថយន្តបាឡែនមួយគ្រឿងនេះ បានសម្រុកដឹកជញ្ជូនឈើប្រណិតខុសច្បាប់ទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៨នេះ តាមបណ្តោយផ្លូវជាតិលេខ៧៨ឆ្ពោះទៅប្រទេសវៀតណាម។
ប្រភពពីសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវជាតិលេខ៧៨ បានឲ្យ អ្នកសារព័ត៌មាន ដឹងថា រថយន្តម៉ាកបាឡែនមួយគ្រឿងនេះពណ៌ទឹកប្រាក់ បិតស្គុតកណ្តាល ពាក់ស្លាកលេខភ្នំពេញ2Q-3063 ស្លាកលេខខាងក្រោយអត់មាន ជាកម្មសិទ្ធិរបស់ឈ្មោះ ហេង ជាឈ្មួញដុះស្កែរកស៉ីឈើយូណាស់មកហើយ ហើយឈ្មោះខាងលើនេះបានដឹកជញ្ជូនឈើប្រណិតចេញពីស្រុកកូនមុំ ឆ្ពោះទៅកាន់ប្រទេសវៀតណាមយ៉ាងរលូនក្នុង១ថ្ងៃ៣-៤ជើង ហើយផ្ទុកឈើក្នុងមួយរថយន្តមិនតិចជាង៣ម៉ែត្រគូបនោះទេ នៅក្នុងមួយជើង។

ប៉ុន្តែសមត្ថកិច្ចចម្រុះដែលឈរជើងនៅតាមដងផ្លូវជាតិលេខ៧៨ ក្នុងស្រុកអូរយ៉ាដាវ មិនមានវិធានការទប់ស្កាត់នឹងបង្ក្រាបឡើយ ថែមទាំងមើលផ្លូវឲ្យឈ្មួញរូបនោះទៀតផង។

រាល់ការលើកឡើងបញ្ហាខាងលើនេះ ឈ្មួញឈ្មោះ ហេង អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២១ ខែមិនានេះ ដោយទូរស័ព្ទចុចចូលជាច្រើនដង ហើយចុចផ្តាច់ទៅវិញ៕ ជាយដែន



Loading...