ឈ្មួញដឹកត្រីចែកចាយឈ្មោះចែអូន មានខ្នងបង្អែករឹងមាំនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ជារៀងរាល់យប់គេសង្កេតឃើញ ថៅកែដឹកជញ្ជូនត្រីចែកចាយឈ្មោះចែអូន មានខ្នងបង្អែករឹងមាំពីមន្រ្តីជំនាញរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំសាលាខេត្តពោធិ៍សាត់ផងដែរ គ្មាននណាហ៊ានប៉ះពាល់នោះឡើយ ។

ប្រភពរាយការណ៍ព័ត៌មានដដែលបន្តទៀតថា ថៅកែដឹកជញ្ជូនត្រីចែកចាយតាមបណ្ដាខេត្តដូចជាៈ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ៥ ឈ្មោះ ចែអូន គាត់មានទីលំនៅ.នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានរថយន្តធុនធំៗច្រើនគ្រឿងដឹកជញ្ជូនត្រីនៅពេលយប់យ៉ាងរលូន គ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះឡើយ ព្រោះគាត់មានខ្នងបង្អែករឹងមាំណាស់ សុទ្ធតែមន្រ្តីជំនាញរដ្ឋបាលជលផល និងថ្នាក់ដឹកនាំសាលាខេត្តពោធិ៍សាត់ថែមទៀត ។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ឈ្មួញដឹកជញ្ជូនត្រីចែកចាយឈ្មោះ ចែអូន ខាងលើនេះ គាត់ពុំមែនទើបនឹងធ្វើសកម្មភាពពេលនេះនោះទេ គឺគាត់ធ្វើជារៀងរាល់ខែឆ្នាំយូមកហើយ និយាយរួមគាត់ខ្វល់អំពីរដូវបិតឬបើកនេសាទទេ នៅខេត្តពោធិ៍សាត់មានខ្នងបង្អែករឹងមាំបែបនេះ ដូច្នេះនៅខេត្តផ្សេងៗក៍មានដូចគ្នាដែរ នេះហើយឃុបឃិតជាប្រព័ន្ធនោះ ៕

Loading...