ឈ្មួញប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿងជីកព័ទ្ធរំលោភយកដីបឹងសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិសង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

(កណ្តាល) ៖ គ្រឿងចក្រជាច្រើនគ្រឿងកំពុងសម្រុកធ្វើសកម្មភាពជីកបៀរសម្រាប់ចាប់យកត្រី និងជីកក្រវ៉ាត់ព័ទ្ធព្រំរំលោកយកដីបឹងសាធារណៈរបស់រដ្ធ(អតីតឡូត៍នេសាទលេខ៥)ត្រង់ចំណុចកណ្តាលបឹងធំ ស្ថិតក្នុងភូមិលេខ៣ និងភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល រាប់សិបហិកតាគ្រប់គ្រងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លន។

ប្រភពបានបង្ហើបឲ្យដឹងថា កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះថា គ្រឿងចក្រអេស្កាវ៉ាទ័រជាច្រើនគ្រឿង ដែលធ្វើសកម្មភាពជីកប្រឡាយ ព័ទ្ធព្រំដីយ៉ាងគគ្រឹកគគ្រេងនៅចំកណ្តាលបឹងធំអតីតឡូត៍នេសាទលេខ៥ ទាំងថ្ងៃទាំងយប់នោះ ត្រូវបានគេស្គាល់ម្ចាស់៤នាក់ ១.ឈ្មោះ ជីម ជីកនៅចំណុចទួលព្រែកតាហឹង ២.ឈ្មោះ ទរ ជីកចំណុចបឹងអូជ្រាំ ៣.ឈ្មោះ ហុក ឡេង និង៤.ឈ្មោះ អាឡុង បឹងជ្រាំប្រាំ។ប្រភពបន្តទៀតថាឈ្មោះម្ចាស់គ្រឿងចក្រទាំង៤នាក់ខាងលើនេះ នារដូវទឹកសម្រក់ គឺគេតែងតែសង្កេតឃើញចុះមកធ្វើសកម្មភាពជីកបៀរជីកប្រឡាយ និងជីកក្រវ៉ាត់ព័ទ្ធព្រំដី កណ្តាលបឹងធំនេះជារៀងរាលឆ្នាំ ពុំដែលមានអាជ្ញាធរ និងសមត្ថកិច្ច ឫមន្ត្រីជំនាញអង្គភាពស្ថាប័នពាក់ព័ន្ធណាមួយទប់ស្កាត់បង្ក្រាបអោយមានប្រសិទ្ធភាពនោះឡើយ។

ពាក់ព័ន្ធករណីនេះ មិនសុំការបំភ្លឺលោក ហេង ធារិទ្ធ នាយខណ្ឌរដ្ធបាលជលផលកណ្តាល ដោយលោក បានប្រាប់ថា កំពុងជាប់រវល់។ ចំណែកលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ក៍ជាប់រវល់ដូចគ្នាដែរ ៕

Loading...