ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​ នាំ​ចូល​គ្រឿង​ចម្លាក់​ បដិមាករ​ចំនួន​ ៣៤​មុខ​ តាម​ច្រក​ភ្នំ​ដី​

​ខេត្តបាត់ដំបង​ ៖​ កាលពី​វេលា​ម៉ោង​ ៨​និង​២០​ នាទី​ព្រឹក​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ កម្លាំង​ចម្រុះ​ច្រក​ទ្វារ​ព្រំដែន​ភ្នំ​ដី​ ស្ថិត​ក្នុងស្រុក​សំពៅ​លូន​ បាន​បង្ក្រាប​និង​រឹបអូស​ គ្រឿង​ចម្លាក់​ បដិមាករ​ចំនួន​ ៣៤​មុខ​ ពេល​ឈ្មួញ​ឃុបឃិត​ ជាមួយ​មន្ត្រី​ជំនាញ​នាំ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ ចូល​មក​ទឹកដី​កម្ពុជា​។​

​ប្រភព​បានអោយ​ដឹង​ថា​ ឈ្មួញ​ឈ្មោះ​ សន​ ផា​ន់​ណា​ ហៅ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ នៅ​ភូមិ​អូរ​តា​គាំ​២​ សង្កាត់​ទូល​តា​ឯក​ ក្រុង​បាត់ដំបង​ បាន​ទំនាក់ទំនង​ ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​ម្នាក់​ អោយ​រត់ការ​សុំ​គយ​ ចេញ​គ្រឿង​កៅអី​ និង​ហង្ស​ទេ​ ២​ទៅ​៣​ គ្រឿង​ សំរាប់​ប្រើប្រាស់​ ហើយ​គយ​ម្នាក់​បាន​អនុញ្ញាតិ​ អោយ​នាំ​ចូល​ ដោយ​មិនបាច់​បង់ប្រាក់​ទេ​ ព្រោះ​ជា​សម្ភារៈ​ ប្រើប្រាស់​តិចតួច​។​

​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ឈ្មួញ​បាន​នាំ​ចូល​សម្ភារៈ​ ចំនួន​ ៣​រទេះ​ ពេល​នោះ​កម្លាំង​ចម្រុះ​ បាន​ពិនិត្យ​ឆែកឆេរ​ ឃាត់​បាន​គ្រឿង​ចម្លាក់​ បដិមាករ​មាន​ ៣៤​មុខ​។​ លោក​ កែវ​ ឌឿ​ន​ នាយ​ប៉ុស្តិ៍​គីឡូ​១៣​ នៃ​វរៈ​ការពារ​ព្រំដែន​គោក​៨១៧​ បានអោយ​ដឹង​ថា​ គ្រឿង​ចម្លាក់​ បដិមាករ​ ចំនួន​ ៣៤​មុខ​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ នៅ​ស្នាក់​ការ​ គយ​និង​រដ្ឋាករ​ ច្រក​ភ្នំ​ដី​ ស្រុក​សំពៅ​លូន​ រង​ចាំ​ធ្វើការ​ដោះស្រាយ​ តាម​ផ្លូវច្បាប់​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *