ឈ្មោះអាធំ ជាឈ្មូញរកស៉ីដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងភ្នំក្រហម

ខេត្តរតនគិរី: ជាក់ស្តែងគេបានឃើញរថយន្តម៉ាកឡងគ្រីស័រ ពណ៌ខ្មៅ អត់ស្លាកលេខ ដឹកជញ្ជូនឈើប្រណិតជារៀងរាល់ថ្ងៃមិនលួស ថ្ងៃណាឡើយ។

អ្នកសារព័ត៌មានបានជួបប្រទះនៅត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវតាមបណ្តោយផ្លូវជាតិលេខ៧៨ បទល្មើសដឹកជញ្ជូនឈើនៅតែបន្តមានកើតឡើងលើឈ្មួញឈើមានខ្នងក្រាសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីនគបាលយាមនៅច្រករបៀងភ្នំក្រហមស្រុកអូរយ៉ាដាវប្រាប់ថា ជារថយន្តដឹកឈើរបស់ឈ្មោះ អាធំ ហើយក៏ត្រូវជាកូនក្មួយរបស់លោក នួន សុណ្ណា ហៅអូនធំ ជាមេបញ្ជារការវរៈការពារព្រំដែនគោកលេខ៦២៣ ខេត្តរតនគីរីផងដែរ ។

សកម្មភាពដឹកឈើយ៉ាងគឃ្លើនដោយមិនខ្លាចសមត្ថកិច្ចដែលដាក់ប៉ុស្ថ៍ ជាច្រើនកន្លែងលើដងផ្លូវជាតិលេខ៧៨ដែលភាគច្រើនគេហៅថាប៉ុស្ថ៍ ជជុះនោះ សកម្មភាពដឹកឈើខាងលើនេះអ្នកសារព័ត៌យើងប្រម៉ាញ់បាននៅចំណុចភូមិខាងលើ ក្រោយពីទទួលបានព័ត៌ មានថាច្រកទ្វាអន្តរជាតិ អូរយ៉ាដាវមិនអនុញ្ញាតិឲ្យរថយន្តធំដែលលានឈើចេញមកខាងក្រៅមិនឲ្យ ឆ្លងកាត់ទីនោះទេ តែដោយសារឈ្មួញ ឈ្មោះអាធំ អាងមានខ្នងជាមេបញ្ជារការនគបាលការពារព្រំដែនគោកលេខ៦២៣ ធ្វើខ្លួនដឹកបានដោយសេរី មិនដឹងសមត្ថកិច្ចសាប័ន្ថ ជំនាញ់ពាក់ព័ន្ធ ទទួលបានលាភសក្ការ:ពីឈ្មួញឈើខាងលើនេះហើយមើលទៅ។

ទាក់ទិននឹងការចោទប្រកាន់បែបនេះ UKK មិនអាចសុំការពន្យល់ពីឈ្មោះ អាធំបានទេដោយពុំមានលេខទូរស័ព្ទ ៕ វុទ្ធឦសាន

Loading...