ឈ្មោះ សុខ ជាមន្ត្រីនគរបាលការពារព្រំដែនគោក កំពុង ឋិតក្នុងជំនួញឈើប្រណិតយ៉ាងសកម្ម សមត្ថកិច្ចមិនហានបង្ក្រាបឡើយ

ខេត្តរតនគិរី៖ ឈ្មោះ សុខជាមន្ត្រីនគរបាលការពារព្រំដែនគោក កំពុងតែជំនួញឈើប្រណិតដ៍ល្បីល្បាញម្នាក់នៅក្នុងក្រុងបានលុងបានដឹកជញ្ជូនឈើប្រណិតទៅកាន់ប្រទេសវៀតណាម ដែលសមត្ថកិច្ចមិនហានបង្ក្រាប។

ជាក់ស្តែងនៅព្រឹកប្រលឹមថ្ងៃទី០១ខែមេសាឆ្នាំ2017រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខព្រៃវែង2J-1250 ដែលតែងតែដឹកបទល្មើសឈើប្រណិតចេញពីក្រុងបានលុង ឆ្លងកាត់ពីស្រុក គឺស្រុកបកែវ នឹងស្រុកអូរយ៉ាដាវឆ្ពោះទៅកាន់ប្រទេសវៀតណាម ថែមទាំងមានរថយន្តបាឡែនពណ៌ស ពាក់ស្លាកលេខ1251ដើម្បីបិទគូថនឹងរត់ការបង់លុយឲ្យក្រុមសមត្ថកិច្ចដែលគេហៅថា កុងត្រូលជជុះនៅតាមដងផ្លូវ។

យោងតាមសមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ៧៨ពុំបានផលប្រយោជន៍ប្រាប់ឲ្យដឹងថា ឈ្មោះ សុខ ជាមន្ត្រីនគរបាលការពារព្រំដែនគោក ជាមេឈ្មួញឈើប្រណិតដ៍ធំម្នាក់ នៅក្នុងក្រុងបានលុងនេះ។

បច្ចុប្បន្ន មេឈ្មួញឈ្មោះ សុខ កំពុងតែឋិតនៅក្នុងជំនួញព្រៃឈើយ៉ាងសកម្ម ដែលសមត្ថកិច្ចប្រាប់ថា រថយន្តសាំយ៉ុងរបស់គាត់ តែងដឹកជញ្ជូនឈើប្រណិតក្នុងមួយថ្ងៃពីជើង ចេញពីក្រុងបានលុងទៅកាន់ច្រកទ្វារអន្តជាតិអូរយ៉ាដាវ។

សមត្ថកិច្ចប្រាប់បន្តទៀតថា ឈ្មោះ សុខ គឺជាមេឈ្មួញឈើប្រណិតរយះពេល៥ឆ្នាំកន្លងមកហើយ។

រថយន្តសាំយ៉ុងពណ៌ស ដឹកឈើរបស់គាត់ ក៍នៅតែត្រូវគេឃើញថា កំពុងដឹកឈើទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារអន្តជាតិអូរយ៉ាដាវ មិនមានស្ថាប័នណាហានប៉ះពាល់ឡើយ។

គេរងចាំមើល តើស្ថាប័ននៅតាមដងផ្លូវជាតិលេខ78 ចេញពីក្រុងបានលុងទៅកាន់ច្រកទ្វារអន្តជាតិអូរយ៉ាដាវ ដែលមានចំនួន60 ស្ថាប័ន តើស្ថាប័នមួយណាក្នុងចំណោម60 ស្ថាប័នចេញមុខបង្ក្រាប ឬចាប់បទល្មើសរបស់ឈ្មោះសុខនោះ។

អ្នកសារព័ត៌មាន នឹងរងចាំផ្សព្វផ្សាយព័ត៌មាននេះ ខណះពេលដែល មន្ត្រីសមត្ថកិច្ចផ្តល់ដំណឹងអំពីការរត់ពន្ធឈើប្រណិតរបស់ឈ្មោះសុខ នោះបន្តទៀត។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើនេះ ឈ្មោះ សុខ អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី០១ ខែមេសាឆ្នាំ២០១៧នេះ ៕

Loading...