ញាក់សាច់! កូនប្រុសអាយុ ១២ឆ្នាំ របស់ David Beckham គ្រាន់តែ ថតរូប ៨ម៉ោងសោះ បានថ្លៃខ្លួន ​៧ម៉ឺនដុល្លារ

អង់គ្លេស៖ កូនប្រុសរបស់ អតីតកីឡាទាត់បាល់ លោក David Beckham និងតារាម៉ូដែល គឺនាង Victoria បានធ្វើឲ្យ មហាជនមានការ ស្ងើច សរសើរ នឹងសមត្ថភាពក្នុងការថតរូប ដែលរូបគេ គឺមានអាយុត្រឹម ១២ឆ្នាំ តែប៉ុណ្ណោះ។

ក្មេងប្រុស Romeo Beckham ត្រូវបានក្រុមហ៊ុនសម្លៀកបំពាក់ Burberry ហៅទៅ ថតម៉ូឌែល ក្នុងឈុត សម្លៀកបំពាក់ ក្នុងរដូវ គ្រឹស្តម៉ាស ដែលឈាន មកដល់ក្នុងពេលខាងមុខនេះ។ បន្ថែមពីនេះទៅទៀត Romeo មានទេពកោសល្យខ្ពស់ ក្នុងការថតរូបម៉ូត សម្លៀកបំពាក់ ថ្វីត្បិត រូបគេ មានអាយុត្រឹម តែ១២ឆ្នាំ ក៏ដោយ។

អ្វីដែល មិននឹកស្មានដល់នោះ គឺក្មេងប្រុសសង្ហារម្នាក់នេះ អាចរកចំណូលបាន លើថ្លៃខ្លួន ថតរូបនេះ គឺមួយនាទី បានទៅដល់ ១៤៨ ដុល្លារ និង Romeo ចំណាយពេល តែ ៨ម៉ោងប៉ុណ្ណោះ ដូច្នេះ Romeo អាចទទួល បានប្រាក់ សរុប ទៅដល់ ៧ម៉ឺន១ពាន់ ដុល្លារឯណោះ។ យ៉ាងណាមិញ ប្រសិនបើ Romeo អាចធ្វើការងារជា តារាម៉ូឌែល បានល្អ បែបនេះ រូបគេ នឹងអាចមាន ភាពល្បីល្បាញ និងមានភាព ជោគជ័យ ខ្លាំងជាង ឪពុកម្តាយរបស់គេ ទៅទៀត។

កុំឲ្យរង់ចាំយូរ តោះក្រឡេកមើល សមត្ថភាពក្នុងការថតរូប របស់កូន ប្រុស សំណព្វលោក David Beckham បន្តិចមើល ថាពិតជាឡូយ យ៉ាងណា៖

12161201aaf99bf87e8a522167941

121612013aff146e15ec3f3164157

121612012377a4d9c72e11f164720

12161201f099253bd2429271681

12161201e39333a0a12df06169404

1216120117939974d726ae6166787

1216120130f4041ac09693a162271

12161201f9c42040716c5ec164332 (1)

121612017e79b3c8b4ac131162384

ក្មេងប្រុស Romeo Beckham ថតឈុតសម្លៀកបំពាក់ ឲ្យក្រុមហ៊ុនBurberry

ក្រុមគ្រួសាររបស់លោក David Beckham

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

Loading...

Leave a Reply

Your email address will not be published. Required fields are marked *