ញាក់សាច់! លែងគ្នាហើយ មកសុំជានាវិញមិនបាន ចាក់ប្រពន្ធរបួសធ្ងន់ និងចាក់សម្លាប់ខ្លួនឯងធ្លាយពោះវៀន

ភ្នំពេញ៖ អំពើហិង្សាមួយបានកើតឡើង ខណៈបុរសម្នាក់ដែលបានចុះចោលប្រពន្ធជាងបីឆ្នាំទៅលួចមានប្រពន្ធចុងហើយនោះ ស្រាប់តែចង់វិលត្រឡប់មកសុំរួមរស់នៅជាមួប្រពន្ធកូនវិញ ត្រូវប្រពន្ធប្រកែកមិនព្រមត្រូវគ្នា ក៏បង្កជាហិង្សារកាប់ចាក់គ្នារងរបួសធ្ងន់ទាំងសងខាង ។

ករណីនេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលំផ្ទះជួល ក្នុងក្រុមទី១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះសុទ្ធ ចាន់ថន អាយុ៣៦ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅផ្ទះកើតហេតុខាងលើ ចំណែកជនបង្កជាប្តីឈ្មោះ ផៃ ចំរើន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាងឈើធ្វើការនៅប្រទេសថៃ ។

តាមសំដីប្អូនស្រីជនរងគ្រោះឈ្មោះ សុទ្ធស៊ីណា ភេទស្រីអាយុ៣១ឆ្នាំ បានអោយដឹងថា ២នាក់ប្តីប្រពន្ធខាងលើនេះ មានកូន២នាក់ និងបានលែងលះគ្នាជាង៣ឆ្នាំហើយ ដោយសារតែខាងប្តីលួចទៅសែនមានប្រពន្ធចុងមួយទៀត ។

ប្រភពបន្តថា មុនពេលកើតហេតុម៉ោងប្រហែល៩យប់ ជនបង្កជាប្តីបានមកផ្ទះកើតហេតុហើយសុំត្រូវជាមួយប្រពន្ធវិញដោយសន្យាថា នឹងកែខ្លួនលែងដើរលេងមានស្រីញីទៀតហើយ តែខាងប្រពន្ធមិនព្រម ។ ខាងប្តីក៏បានសុំកូនពៅមួយយកទៅចិញ្ចឹម ខាងប្រពន្ធនៅតែមិនព្រមអោយ ធ្វើអោយប្តីខឹង និងបានគំរាមសំលាប់ចោលទាំងអស់ ។

ប្រភពដដែលបន្តថា ពេលនិយាយចប់ជនបង្កបានយកកាំបិតមកចាក់ប្រពន្ធរងរបួសធ្ងន់ ។ ពេលដែលអ្នកជិតខាងលឺសូរសំលេងកូនក្មេងយំ ក៏បាននាំគា្នសំរុកចូលក្នុងផ្ទះដើម្បីយកស្ត្រីជាប្រពន្ធរងរបួសទៅពេទ្យ ចំណែកជនបង្កបានរត់ឡើងទៅលើឡៅតឿ ចងកសំលាប់ខ្លួនតែមិនស្លាប់ ហើយបានវាយបែកកញ្ចក់ទ្វារបង្អួចព្រមទាំងយកអំបែងដែលបែកនោះមកចាក់ពោះខ្លួនឯងធ្លាយពោះវៀនមកក្រៅ និងបានគប់អំបែងកញ្ចក់មកក្រោមសំដៅអ្នកជិតខាងដែលឈរមើលនៅក្បែរនោះ ។

ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ខ្លួនជនបង្ក តែដោយសារជនបង្ករបួសធ្ងន់សមត្ថកិច្ចក៏បានទាក់ទងរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ៕

22 a bf rr

Loading...