ញាក់សាច់! គ្រូបង្រៀនសាលាចិនទួនហ្វា អូឡាំពិក បៀតបៀនកេរ្តិ៍ខ្មាស់សិស្សខ្លួនឯង

ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រូបង្រៀនសាលាភាសាចិនទួនហ្វា ក្នុងសង្កាត់អូឡាំពិក ម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីសង្ស័យថា បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ភេទសិស្សស្រីរបស់ខ្លួនយ៉ាងព្រៃផ្សៃនោះ ។

ករណីនេះ អាណាព្យាបាលក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យប្តឹង និងបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ហើយជនសង្ស័យជាគ្រូបង្រៀនសាលាភាសាចិនទួនហ្វានោះ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅសាលាទួនហ្វានោះតែម្តង ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មន្ត្រីអាវុធហត្ថម្នាក់បានប្រាប់ប្រភពព័ត៌មានថា ពិតជាមានការឃាត់ខ្លួនបុរសម្នាក់ ជាគ្រូបង្រៀននៅសាលាចិនទួនហ្វារ មកសួរនាំពិតប្រាកដមែន បន្ទាប់ពីឪពុកក្មេងស្រីរងគ្រោះបានដឹកដៃគ្រូបង្រៀនរូបនេះ មកឲ្យសមត្ថកិច្ចជាមួយនឹងភស្តុតាងច្បាស់លាស់។ ការសាកសួរគ្រូបង្រៀនរូបនេះ គឺសង្ស័យពាក់ព័ន្ធករណីប្រព្រឹត្តមិនល្អលើសិស្សស្រី (បៀតបៀនកេរ្តិ៍ភេទ)។ “ពិតជាមានការឃាត់ខ្លួនគ្រូបង្រៀនសាលាទួនហ្វា មកសួរនាំមុននេះ៣០នាទី ពិតប្រាកដមែន” ៕

21

ff

Loading...

Leave a Reply

Your email address will not be published. Required fields are marked *