ញៀន​ថ្នាំ ប្រមូល​ខោ​អាវ​និង​របស់របរ​ដុត ឆេះ​ផ្អើលគេឯង​ ​

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៣ វិច្ឆិកា ២០១៦ ស្ថិតនៅចំណុចភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកពៅ រាជធានីភ្នំពេញ រហូតដល់វេលារសៀលថ្ងៃដដែលនេះ ជននោះមិនទាន់ចុះពីលើដំបូលផ្ទះឡើយ ។

បុរសបែកថ្នាំដុតផ្ទះខ្លួនឯង ឈ្មោះប៉ន ស្រស់ អាយុ៣៨ឆ្នាំ ជាអ្នកលក់ចាប់ហួយ ស្នាក់នៅភូមិកន្លែងកើតហេតុខាងលើ មានប្រពន្ធនិងមានកូនប្រុស៣នាក់ ។ បុរសរូបនោះបានប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំមកហើយ ដោយបំផ្លិចបំផ្លាញ និងប្រើហិង្សានៅក្នុងគ្រួសារ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅមណ្ឌលកែប្រែចំនួន៤លើកមកហើយ។

ជននោះបានរករឿងវាយប្រពន្ធ ហើយត្រូវប្រពន្ធរត់គេចទៅនៅផ្ទះម្តាយ នៅសល់តែម្នាក់ឯង ក៏បានដាក់គន្លឹះទ្វារ ដោយប្រមូលខោអាវ និងរបស់របរនៅក្នុងផ្ទះដុតឆេះផ្សែងហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ៕

1g 22s

Loading...

Leave a Reply

Your email address will not be published. Required fields are marked *