ដកកាំភ្លើងបាញ់មួយគ្រាប់កណ្តាលទីក្រុងនិងកាន់ទៅភ្ជង់​លើ​បុរស​​ម្នាក់​ទៀត ពលរដ្ឋចាប់ទាន់​វាយ​បែក​ឈាម​

ភ្នំពេញ ៖ បុរសម្នាក់ដកកាំភ្លើងបាញ់មួយគ្រាប់ កណ្តាលទីក្រុង នឹងកាន់ទៅភ្ជុង​លើ​បុរស​​ម្នាក់​ទៀត តែសំណាងល្អប្រជាពលរដ្ឋចាប់ទាន់ ក៏​នាំ​គ្នា​វាយ បណ្តាលអោយ​រងរបួសបែក​ឈាម​ពេញផ្ទៃមុខ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០​១៨ ដែលស្ថិត​នៅតាមបណ្ដោយផ្លូវលេខ ២៧​១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធា​នី​ភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋមាន ការភ្ញា​ក់​ផ្អើល​យ៉ាងខ្លាំងនឹងដល់អ្នកធ្វើដំណើរ រួម​ទាំ​ង​សមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ ។​

តាមការបញ្ជាក់ពីបុរសជាជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់នឹងមេ​រប​ស់គាត់ បានចូល​ទៅញាំអីនៅ ហាងការ៉ាអូខេ មួយកន្លែង នៅតាមបណ្តោយផ្លូវលេខ២៧១ ក្បែរនឹងវត្តដំបូកខ្ពស់ លុះដល់វេលាកើតហេតុ ខាងសន្តិសុខហាង បានទៅប្រាប់ពួកគាត់ថា មានរថយន្តមួយគ្រឿង បើកមកប៉ះរថយន្ត​រប​ស់​ពួកគាត់ ភ្លាមនោះ​គាត់ក៏ចុះមកមើល ស្រា​ប់​តែ​មានបុរសម្នាក់អះអាងថាខ្លួនជាអ្នក​តំ​ណែ​​​ងមកដោះ​ស្រាយ ដោយ​និយាយ​មិន​ត្រូវគ្នា បុរស​រូបនោះ ​ក៏ដក​កាំភ្លើងបាញ់​ទៅ​ជើង​របស់​គាត់​មួយ​គ្រាប់ តែ​សំណាង​ល្អ​មិន​ត្រូវ ហើយ​ថែម​ទាំង​យក​កាំភ្លើង​មកភ្ជុង​ពោះ​របស់​គាត់ ធ្វើ​អោយ​រូប​គាត់ ភ័យប្រហោង​ពោះ​អស់​គ្មាន​សល់ គាត់​បន្ត​ទៀត​ថា ខណ:ដែល​បុរស​រូប​នោះ កំពុងតែកាន់កាំភ្លើងភ្ជុងពោះរបស់គាត់ ក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះជួយឃាត់នឹងចាប់ រហូតឈានដល់វាយបុរសរូបនោះ រងរបួ​សបែកឈាមពេញផ្ទៃមុខ ត្រូវបានរថយន្ត​សា​មុយដឹកបញ្ជូនទៅ​មន្ទីរពេទ្យ បង្កអោយមាន​កា​រភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង ។​ ក្រោយ​ពេល​កើត​ហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍ ដើម្បីអោយ​សមត្ថ​កិច្ច​ចាត់ការតាមនីតិវីធី ៕

Loading...