ដកហូតទំនិញខូចគុណភាព៤ប្រភេទក្រោយមន្រ្តីសាខាកាំកុងត្រូលនិងមន្ទីពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យ

ខេត្ត​ស្ទឹងត្រែងៈទំនិញខូចគុណភាពចំនួន៤ប្រភេទដែលដាក់លក់តាមតូបជាច្រើននៅក្នុងខេត្តស្ទឹងត្រែងត្រូវបានប្រធានសាខាកាំកុងត្រូលខេត្តសហការជាមួយមន្ទីពាណិជ្ជកម្មចុះដកហូតនិងបានអប់រំណែនាំដល់អ្នកលក់ពីផលប៉ះពាល់ព្រមទាំងប្រគល់ស្ទិគឺបិទតាមតូបលក់ដើម្បីផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ដឹងជៀសវាងទិញយកទៅប្រើប្រាស់ទំនិញខូចគុណភាព។

សកម្មភាពនេះត្រូវគេសង្គេតឃើញថាក្រុមការងារខាសាកាំកុងត្រូលនិងមន្ទីពាណិជ្ជកម្មខេត្តបានចុះត្រួតតាមតបលក់ដូរជាច្រើនកន្លែងកាលពីព្រឹកថ្ងៃទី៩មេសា២០១៨ស្ថិតនៅតាមបណ្តោយផ្លូវជុំវិញផ្សារសាមគ្គីក្រុងស្ទឹងត្រែង។

ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងលោក គឹមប្រុស បានអោយដឹងថាការចុះពិនិត្យទំនិញហួសសពុលភាពឬខូចគុណភាពព្រមទាំងណែនាំដល់អាជីករលក់ដូរគឺបានធ្វើជាបន្តបន្ទាប់ដើម្បីរក្សានូវសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋដែលបានទិញយកទៅប្រើប្រាស់ឬលក់បន្តជៀសវាងធ្វើខូចសុខភាព។លោកថាគ្រប់ខេត្តក្រុងទាំងអស់រមែងចុះពិនិត្យជាប្រចាំមិនថាគៀកបុណ្យទាននោះទេ ក៏ប៉ុន្តែឆ្លៀតឱកាសនេះដែរស្របពេលរដូវចូលឆ្នាំប្រពៃណីខ្មែរបាននិងឈានមកដល់នាពេលខាងមុខនេះផង សមត្ថកិច្ចជំនាញបានខិតខំស្វះស្វែងត្រួតពិនិត្យរកទំនិញខូចគុណភាពឬទំនិញមានលាយចូលសារធាតុគីមីជាពិសេសទំនិញដែលដាក់តាំងលក់យូរអាចនិងហួសកាលបរិច្ឆេទកំណត់ ចឹងស្របពេលនិងយើងទាំងអស់គ្នាបានចុះណែនាំដល់អាជីករក៏ដូចជាប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នទាំងអស់គ្នា។

លោកបន្តថាសកម្មភាពចុះត្រួតពិនិត្យអប់រំណែនាំអ្នកលក់នៅព្រឹកនេះអ្នកលក់នៅខេត្តស្ទឹងត្រែងបានទទួលការយល់ដឹងច្រើនរាល់ទទួលការទិញឥវ៉ាន់ពួកគាត់បានមើលកាលបរិច្ឆេទប្រើប្រាស់ច្បាស់លាស់ដែលមានបិទនៅលើទំនិញនោះទើបទិញយកទៅលក់បន្ត។

លោក គឹម ប្រុស បន្ថែមថាក្រោយការចុះអប់រំណែនាំនិងត្រួតពិនិត្យទំនិញខូចគុណភាពនៅតាមបណ្តោយផ្លូវជុំវិញផ្សារសាមគ្គីក្រុងស្ទឹងត្រែងក្រុមកម្លាំងជំនាញសមត្ថកិច្ចកាំកុងត្រូលដកហូតបានទំនិញខូចគុណភាពចំនួន៤ប្រភេទដូចជាៈ១,ស្រាបៀរអង្គរហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៤កំប៉ុង ២,ទឹកក្រូចចំណុះ១លីត្រកន្លះហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន២ដប ៣,ដំឡូងបារាំងកំប៉ុងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន១កំប៉ុង ៤,ត្រីខកំប៉ុងកំពិតចំនួន១០កំប៉ុង ៕​ឡុងកាន់សំនៀង

Loading...