ដកហូតវត្ថុតាងគ្រឿងញៀន៦កញ្ជប់និងរថយន្តទំនើប១គ្រឿងឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែងៈ ជនសង្ស័យប្រុសស្រី៣នាក់ម្តាយកូនត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនភ្លាមៗនៅក្នុងផ្ទះ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ខណៈកំពុងជួញដូរគ្រឿងញៀងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្សារគីឡូមែត្រលេខ២ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

មន្ត្រីនគរបាលបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនោះ ១.ឈ្មោះ លឹមសុផលភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទី២ឈ្មោះហង្ស ស្រីល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ និងទី៣ឈ្មោះធីវុធភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលម៉ូតូ។អ្នកទាំង៣រស់នៅភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែង។

នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងលោកចែមផានិតអោយដឹងថាការចុះបង្ក្រាបនេះកម្លាំងយើងបានធ្វើការដេញចាប់ជនសង្ស័យម្នាក់រហូតដល់ផ្ទះជនសង្ស័យខាងលើហើយបានសុំគោលការណ៍ព្រះរាជអាជ្ញាចូលឆែកឆេរនិងដកហូតវត្ថុគ្រឿងញៀនមួយចំនួននិងរថយន្តសេរីទំនើបម៉ាកហាយលែនដឺពណ៍សមួយគ្រឿងថែមទៀតផង។លោកថាក្រោយការឆែកសមត្ថកិច្ចរកឃើញគ្រឿងញៀននៅនិងខ្លួនជនសង្ស័យ២នាក់ទៀតបន្ទាប់ពីបុរសសង្ស័យម្នាក់ជាកូនប្រសារមានគ្រឿនញៀននៅជាប់ខ្លួនបានរត់ចូលក្នុងផ្ទះ។

លោកបន្តថាកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន៤កញ្ចប់តូចពីជនសង្ស័យទាំង៣នាក់ម្តាយកូននិងដកហូតពីក្នុងរថយន្តហាយលែនដឺបាន២កញ្ចប់ទៀតសុទ្ធតែជាថ្នាំញៀនប្រភេទមេតំហ្វតាមីន(ice)ម៉ាទឹកកកសរុបចំនួន៦កញ្ចប់តូចមានទម្ងន់៨,១ក្រាម។

ជនសង្ស័យទាំង៣ម្តាយកូនកំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញនិងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ ឡុងកាន់សំនៀង

 

Loading...