ដកអធិការស្រុកបសេដ្ឋមកបំរើការនៅស្នងការតើពិតឬយ៉ាងណា

កំពង់ស្ពឺ: មានការខ្សឹបខ្សៀវតៗគ្នាថាបន្ទាប់ពីរងការព្រមានជាចំហរក្ន្ងុងអង្គប្រជុំរួចមកថ្មីៗនេះស្រាប់តែមានពាក្យចចរាចអារាមថាអធិការនគរបាលស្រុកបរសេដ្ឋត្រូវថ្នាក់លើដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្ត។

ការដកមកបញ្ឈរជើងនេះព្រោះតែថ្នាក់លើបានរកឃើញថាលោកអធិការរូបនេះបានប្រព្រឹត្តកំហុសជាច្រើនដូចជាកុហក់និងលាក់រឿងហេតុដែលកើតក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រងមិនរាយការណ៍ជូនថ្នាក់ដឹកនាំជ្រាបជាដើម។

ការលេចឮពាក្យចចាមអារ៉ាមនេះកើតឡើងនាថ្ងៃទី 25ខែកក្កដាឆ្នាំ 2020។

តាមប្រភពមន្ត្រីនគរបាលបម្រើការនៅស្នងការដ្ឋាននគរបាលខេត្តបានបង្ហើបឲ្យដឹងថាក្រោយពីកាសែតបានចុះផ្សាយអំពីភាពមិនប្រក្រតីរបស់លោកអធិការស្រុកបសេដ្ឋរួចមកថ្នាក់លើបានបញ្ជាឲ្យក្រុមការងារចុះធ្វើការស្រាវជ្រាវដើម្បីបញ្ជាក់ការពិត ។ បន្ទាប់ពីក្រុមមន្ត្រីធ្វើការជាសម្ងាត់និងយ៉ាងម៉ត់ចត់រួចមករកឃើញថាលោកអធិកាស្រុកបរសេដ្ឋរូបនេះពិតជាមានកំហុសឆ្គងដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយពិតប្រាកដមែន ។ ក្រោយពីបញ្ចប់ការសាកសួរក៏បានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើពិនិត្យនិងវិនិច្ឆ័យតាមបីតិវិធីរដ្ឋបាល ។

ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះនៅសាលប្រជុំផាមរីវើ ស្នងការរងផែនបុគ្គលិកបានអានលិខិតព្រមានលើកទី១ចំពោះលោកអធិការស្រុកបសេដ្ឋដោយទុកឪកាសអោយកែខ្លួនជាថ្មី ស្រាប់តែថ្មីៗនេះបែរជាលេចពាក្យចចាមអារាមរឿងដកបញ្ឈរជើងទៅវិញ។ទោះជាយ៉ាងណានេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះអ្នកយកព័ត៌មានយើងបានព្យាយាមស្វះស្វែងរកការពិតដែរតែនៅមិនអាចសុំការពន្យល់ពីសាមីខ្លួនបានឡើយ។

យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបានខេត្តកំពង់ស្ពឺមួយរូបបានបញ្ជាក់ប្រាប់ថាពាក្យចចាមអារ៉ាមនេះពិតជាឮមែនតែរឿងការដកមកបញ្ឈរជើងនឹងឲ្យបំរើជាមន្ត្រីធម្មតានៅមិនទាន់ច្បាស់នៅឡើយទេ។

ក្រោយពីលេចឮពាក្យចចាមអារ៉ាមថាថ្នាក់លើបានដកលោកអ៊ុំចំរើនមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្តតាមបណ្តាប៉ស្តិជាពិសេសមន្ត្រីចំណុះអធិការដ្ថានតែម្តងបានសំដែងនូវការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ថ្នាក់លើ។
មិនអាចសុំការពន្យល់ពីលោកអ៊ុំចំរើន បានទេជុំវិញពាក្យចចាមអារាមខាងលើនេះ។
សូមរំលឹកថាមន្ត្រីនគរបាលស្រុកបរសេដ្ឋជាច្រើនរូបបានធ្វើលិខិតស្នើសុំថ្នាក់លើដកលោកអ៊ុំចំរើនចេញពីតួនាទីអធិកាស្រុកបរសេដ្ឋក្រោយពីមន្ត្រីទាំងអស់សង្ស័យថាលោកអ៊ុំចំរើនប្រព្រឹត្តអំពើពុករលួយដោះលែងជនសង្ស័យក្នុងអំពើចោរកម្មជាថ្នូរនឹងទឹកលុយជាង១ ពាន់ដុល្លារ។

យោងតាមប្រភពពីមន្ត្រីនគរបាលស្រុកបរសេដ្ឋជាច្រើនបានបង្ហាញថាប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំងបន្ទាប់ពីដឹងថាលោកអធិកាបានដោះលែងជនសង្ស័យក្នុងករណីចោរកម្មផ្ទះនិងតាមទីអារាមនានាមានសេរីភាពឡើងវិញដោយមិនបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើនោះទេ។ការដោះលែងនេះត្រូវបានមន្ត្រីជាច្រើនអះអាងថាលោកអ៊ុំចំរើនបានទទួលសំណូកចំនួន 1.400 ដុល្លារពីគ្រួសាររបស់ជនសង្ស័យដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញរួចផុតពីការចោទប្រកាន់របស់តុលាការ។

មានការលើកឡើងថាលោកអ៊ុំចំរើនដែលធ្វើការដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញនេះគាត់មិនបានគិតអំពីបញ្ហាភូមិឃុំមានសុវត្ថិភាពនោះទេ។ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាចអំពីសុខសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋានជាខ្លាំង។ជនសង្ស័យត្រូវបានដឹងថាជាមុខសញ្ញាចាស់ តែងតែធ្វើសកម្មភាពលួច យកទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើនលើកច្រើនសារ​មកហើយសូម្បីតែវត្តអារាមក៏ជនសង្ស័យរូបនេះចូលធ្វើសកម្មភាពដែរ។មានការបង្ហើបថាជន​សង្ស័យដែលចាប់ខ្លួនបានហើយដោះលែងវិញជាថ្នូរនិងលុយ១,៤០០$នោះគឺឈ្មោះ កែវ​ សុខុម​ ភេទប្រុស​អាយុ​៤១ឆ្នាំនៅ​ ភូមិ​ ត្រពាំងធ្លក​ ឃុំ​ ព្រៃវិហារ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ។

ក្រោយពីសមត្ថកិច្ចទួលអំពិលខេត្តខ្លួនជនសង្ស័យបានហើយយកទៅដល់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបែរជាលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ បានឃុបឃិតជាមួយជនសង្ស័យដោះលែងអោយមានសេរីភាពវីញជាថ្នូរនិងលុយ១,៤០០$។

បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកបសេដ្ឋមើលរូបបានបង្ហើបថាលោកអ៊ុំចំរើនដឹងពីមកកាន់តួនាទីជាអធិការនគរបាលស្រុកបរសេដ្ឋកាលណាមកធ្វើអ្វីអត្តនោម័តិតែម្នាក់ឯងមិនដែលសួរបល់ជំនាញហើយរាយការណ៍ទៅថ្នាក់លើម្ដងណាឡើយ។មន្តហរីដដែលបន្តថាលោកអ៊ុំចំរើន កន្លងមកពេលមានបទល្មើសកើតឡើងល្មមៗគឺគាត់លាក់មិនរាយការណ៍ទៅថ្នាក់លើ អោយបានដឹងនោះទេ។

បើនិយាយពីរឿងពុករលួយវិញគ្មានកូនចៅណាហ៊ាននិយាយទេ មិនតែប៉ុណ្ណោះទេលោក អ៊ុំ ចំរើន បានស៊ីដាច់ ម៉ូតូចំនួន៤គ្រឿង ដែលមន្ត្រីនគរបាលក្រោមឪវាទចាប់បានពីពួកគ្រឿងញៀនទៀតផង និយាយរួមពេលចាប់បានពួកគ្រឿងញៀនលោកបានបញ្ជាអោយដកដកហូតម៉ូតូយកមករក្សាទុកនៅស្រុក ហើយក៏មិនរាយការណ៍ទៅលោកស្នងការដែរ និយាយទៅគឺយកមនុស្សទៅដាក់គុកហើយ ទុកម៉ូតូសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន។

មន្ត្រីដដែលបន្តថាម៉ូតូទាំង៤គ្រឿងដែលលោកអធិការស្រុកបសេដ្ឋ យកទី១ម៉ាកហុងដា​ C125 សេរី2015 ពណ៌​ខ្មៅ​១គ្រឿង។

២ម៉ូតូ.ម៉ាកហុងដា​ C125​ សេរី2020 ពណ៌​ខ្មៅ​ ១គ្រឿង។

៣ម៉ូតូ.ម៉ាកហុងដា ស៊ូមម៊ើ អ៊ិច សេរី​ 2017 ពណ៌​ក្រហម​ ១គ្រឿង។

និងទី៤.ម៉ូតូម៉ាក​ អ៊ិច​ សេនធើរ សេរី​ 2018 ពណ៌​ខ្មៅ​ ១គ្រឿង។ម៉ូតូទាំង៤គ្រឿងនេះ ត្រូវបានលោកអធិការ​ បញ្ជូនទៅផ្ទះរបស់គាត់ នៅខេត្តកោះកុង ចំនួន2គ្រឿងនិង2គ្រឿងទៀត ត្រូវបានបញ្ជូនទៅខេត្តកំពតផ្ទះរបប្រពន្ធរបស់គាត់។ប៉ុន្តែថ្មីៗនេះឃើញលោកប្រមូលម៉ូតូទាំងនោះយកមកទុកនៅស្រុកវិញអស់ហើយ៕

 

Loading...