ដងផ្លូវជាតិលេខ៩ស្ថិតនៅក្នុងស្ទឹងត្រែងត្រូវផ្អាកចរាចរមួយយប់ខណៈរថយន្តធុនធំ៣គ្រឿងបើកបុកកៀបជាប់គ្នា

ស្ទឹងត្រែងៈគ្រោះថ្នាក់ចរាចរមួយដែលមានសំលេងសូរលាន់ដូចរន្ទះខណៈដែលរថយន្តធុនធំចំនួន៣គ្រឿងបានបើកបុកកៀបជាប់គ្នាបណ្តាលអោយដងផ្លូវជាតិលេខ៩បានផ្អាកធ្វើចរារចររយៈពេលមួយយប់ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវវាងបាន ដោយកម្លាំងនរបាលចរាចរបានឈរយាមកាមដើម្បីផ្តល់ជាសញ្ញាក្នុងការធ្វើដំណើរ។

ករណីគ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងកាលពីវេលាម៉ោង១៦និង០០នាទីថ្ងៃទី២៤មករា២០២១ស្ថិតនៅចម្ងាយពីស្ពានមេគង្គចំងាយប្រមាណ៣០០ម៉ែត្រស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាករណីខាងលើ មានរថយន្តយីឌុបដឹកដំឡូងមីមួយគ្រឿងបានខូចនៅចតចោលអែបម្ខាងផ្លូវក្នុងទិសពីលិចទៅកើត។ រីឯរថយន្តយីឌុបមួយគ្រឿងទៀតបានបើកបរចុះពីលើស្ពានមេគង្គក្នុងទិសដៅពីកើតទៅលិច។លុះពេលរថយន្តចុះពីស្ពានមេគង្គមកដល់កន្លែងរថយន្តយីឌុបដឹកដំឡូងមីកំពុងខូច នៅគ្រានោះមានរថយន្តដឹកត្រាក់ទ័រកាយដីក្នុងទិសដៅពីលិចមកកើតក៏បានបុកព្រមគ្នាគៀបជាប់ទាំង៣គ្រឿងតែម្ដងប៉ន្តែមិនមាននរណាម្នាក់រងរបួសទេ។

ក្រោយកើតហេតុកម្លាំងនគរបានចរាចរណ៏បានចុះទៅដល់ទីតាំង និងបានឈរយាមកាមផ្តល់ជាសញ្ញាសម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវវាងខណៈរថយន្តទាំង៣នៅជាប់គាំងកណ្តាលផ្លូវមិនទាន់អូសចេញបាន។

គួរបញ្ចាក់ថាចាប់តាំងពីវេលាកើតហេតុរហូតមកដល់ព្រឹកព្រលឹមថ្ងៃទី២៥មករានេះមានរយៈពេលមួយយប់ហើយរថយន្តទាំង៣នៅមិនទាន់យកចេញពីផ្លូវបានទេ៕

Loading...